អាហារ​ពេល​ព្រឹក​អាច​ធ្វើឲ្យ​មនុស្ស​សកម្ម និង​រួមចំណែក​សម្រក​ទម្ងន់

7
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងឡុងដ៍: មនុស្ស​ដែល​បាន​ទទួលទាន​អាហារ​ពេល​ព្រឹក​ទៀងទាត់ នឹង​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព ព្រោះ​វា​អាច​រំលាយ​កាឡូរី​ក្នុង​ខ្លួន​បាន​ច្រើន រួម​ចំណែក​ដល់​ការ​សម្រក​ទម្ងន់ និង​ថែម​ទាំង​អាច​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ច្រើន​ជាង​អ្នក​មិន​បាន​បរិភោគ​ពេល​ព្រឹក។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដកពិសោធ​លើ​មនុស្ស​ដែល​បាន​ទទួលទាន​អាហារ​ពេល​ព្រឹក និង​ក្រុម​មនុស្ស​ដែល​មិន​បាន​ទទួលទាន ដោយ​ផ្ដោត​លើ​តុល្យភាព​ប្រើប្រាស់​ថាមពល​ក្នុង​ខ្លួន។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​បាស​(Bath) បាន​ស្រាវជ្រាវ​ទៅលើ​ក្រុម​មនុស្ស​មាន​វ័យ​នៅ​ចន្លោះ​ ២១​ឆ្នាំ​និង ​៦០ ​ឆ្នាំ អស់​រយៈពេល​ ៦​សប្តាហ៍ និង​កត់សម្គាល់​ឃើញ​ថា អ្នក​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាប់លាប់ បាន​បញ្ចេញ​ពលកម្ម​ច្រើន និង​ដុត​ជាតិ​កាឡូរី​ចំនួន​៤៤២​កាឡូរី​បន្ទាប់ពី​ពួកគេ​បាន​បរិភោគ​រួច។

Cambodia Website Design

វេជ្ជបណ្ឌិត ចេមស៍ បេតស៍​អ្នក​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ខាង​លើ​បាន​និយាយ​ថា៖ «ការ​រក​ឃើញ​ដ៏ចម្បង​របស់​យើង​គឺ​ថា​មនុស្ស​ដែល​មាន​របបអាហារ​ពេល​ព្រឹក​ទៀងទាត់​បាន​រំលាយ​ជាតិ​កាឡូរី​ក្នុង​ខ្លួន​ច្រើន ព្រោះ​ពួកគេ​បញ្ចេញ​ពលកម្ម​ក្រោយពី​ធ្វើការ​ចម្អែត​ក្រពះ​ហើយ។ តាមរយៈ​សកម្មភាព​ដ៏សកម្ម​របស់​ពួកគេ​វា​ក៏​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ»៕

ប្រភព៖ postkhmer

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក