៦ ចំណុច​ជួយ​ឲ្យ​អ្នក​ឈប់​រំលង​អាហារ​ពេល​ព្រឹក​ដើម្បី​សុខភាព​ល្អ និង​អារម្មណ៍​ស្រស់​ថ្លា

0 0
Cambodia Website Design

Susan Bowerman, MS, RD, CSSD ទីប្រឹក្សា​របស់​ក្រុមហ៊ុន Herbalife​ តើ អ្នក​ធ្លាប់​រំលង​អាហារ​ពេលព្រឹក​ដែរ​ឬ​ទេ? ប្រសិន​បើ​អ្នក​តែងតែ​រំលង​អាហារ​ពេលព្រឹក អ្នក​គួរតែ​សាកល្បងនូវ​​ជំ​ហាន​តូច​ៗ​ខាង​ក្រោម​​ ដើម្បី​បង្កើត​ទម្លាប់​ក្នុង​ការចាត់ចែង​របប​​អាហារ​ពេល​ព្រឹក​ប្រកប​ដោយ​ ភាព​ឆ្លាត​វៃ និង​នាំ​មក​នូវ​សុខភាព​ល្អ​ដល់រូប​អ្នក​។

«អាហារ​ ពេល​ព្រឹក​គឺជា​អាហារ​ដែល​សំខាន់​ជាងគេ!» «ការ​​ទទួលទាន​អាហារ​​ពេលព្រឹក​គួរ​តែ​មាន​ភាព​បរិបូរណ៍​ឲ្យ​ដូច​ជា​​ ស្តេច!» «ការ​​ទទួលទាន​​​អាហារ​ពេល​ព្រឹក​មាន​សារៈ​សំខាន់ដូច​គ្រាប់​ពេជ្រ ដែល​ធ្វើ​ឲ្យ​​អ្នក​ចែងចាំង​ពេញ​មួយថ្ងៃ!»។

ទាំង​នេះ​គឺ​ជា​ពាក្យ​ស្លោក​ សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ទទួលទាន​អាហារ​ពេល​ព្រឹក​បាន​ទៀងទាត់​​ទន្ទេញ ​ជាប់​មាត់​។ ប៉ុន្តែ​ចំពោះ​​អ្នក​ដែល​រំលង​អាហារ​ពេល​ព្រឹក​​វិញ​ តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច? ហើយ​វា​នឹង​មាន​​​រឿង​អ្វី​កើត​ឡើង?

Cambodia Website Design

នៅ​ពេល​ដែល​អ្នក​ឮ​ពាក្យ​ស្លោក​ខាង​លើ​នេះ​ អ្នក​នឹងមាន​អារម្មណ៍​ថា​ ការ​ធីប​ចោល​អាហារ​ពេល​ព្រឹកគឺ​ជា​កំហុស​មួយ​នៃ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​។ អ្នក​ដឹង​ហើយ​ថា ​អ្នក​គួរ​តែ​ទទួលទាន​អាហារ​ពេល​​ព្រឹក​ ប៉ុន្តែ​ជួន​កាល​អ្នក​ក៏​ពិបាក​បង្ខំ​លេប​អាហារ ​ទាំង​ព្រលឹម​អុរដែរ ប្រសិន​បើ​​អ្នក​ក្រោក​ពី​ដំណេក ហើយ​ក្រពះ​របស់​អ្នក​នៅ​គេង​នៅ​ឡើយ ដោយ​មិនទាន់​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួល​អាហារ​យក​មក​កិន។ អ្នក​ដឹងថា​ អាហារ​ពេល​ព្រឹក​ពិតជា​សំខាន់​ណាស់ ហើយ​អាហារ​ដែល​ត្រឹម​ត្រូវ​នៅ​ពេល ព្រឹក​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា​ពេញ​មួយ​ថ្ងៃ។ ដូច្នេះ​សំណួរ​គឺ ហេតុអ្វី​បាន​ជា​អ្នក​មិន​ឃ្លាន? ហើយ​​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាចធ្វើ​បានជំនួស​ឲ្យ​ការ​ទទួលទាន​អាហារ​ ពេល​ព្រឹក​ដែរ​ឬទេ?

អ្នក​មាន​មូលហេតុ​ជា​ច្រើន​ទាក់ទិន​នឹង​ទម្លាប់​ មិន​ស្រស់​ស្រូប​នៅពេល​ព្រឹក​​របស់​អ្នក​។ ពេលខ្លះ​ ការ​មិនទទួលទាន​អាហារ​ពេលព្រឹក អាច​ជា​ទម្លាប់​ដែល​កើត​ឡើង​​​យូរ​ណាស់​មក​ហើយ។ អ្នក​គ្រាន់​តែ​ប្រាប់​ខ្លួន​អ្នក​ថា មិន​ចាំបាច់​ត្រូវ​ការ​ទទួលទាន​នា​វេលា​នោះ​ទេ នោះ​អ្នក​នឹង​រំលង​អាហារ​មួយ​ពេល​នោះ​បាន។ ជួនកាល​​អ្នកអាច​​មាន​អារម្មណ៍​មិន​ឃ្លាន​នៅ​ពេល​ព្រឹក​ដោយ​សារ​តែ​អ្នក​ ទម្លាប់​ទទួលទាន​អាហារ​​ពេល​ល្ងាច​ច្រើន និង​ញ៉ាំ​​ចំណី​នៅពេល​យប់​រហូត​ដល់ចូល​ដំណេក​។ អ្នក​ក៏​អាច​មិន​ចូល​ចិត្ត​អាហារ​ពេលព្រឹក ដោយ​សារ​អ្នក​ពឹង​ផ្អែក​លើ​កាហ្វេ​ខ្មៅ។

អ្នក​ដែល​មិន​ទទួលទាន​អាហារ​ ពេល​ព្រឹក ​ទំនងជា​បានឮ​ពី​ហេតុផល​ដែល​អ្នក​គួរ​តែ​ចោល​ទម្លាប់​រំលង​អាហារ​មួយពេល​ នេះ​ហើយ។ ចាប់តាំង​ពី​រយៈ​ពេល​ចូល​គេង​រហូត​ដល់​ពេល​ដែល​អ្នក​ភ្ញាក់ មាន​ន័យ​ថា វា​គឺ​ជា​ពេលវេលា​ដ៏​វែង​ដែល​អ្នក​មិន​បាន​ទទួលទាន​អ្វី​សោះ ហើយ​ទោះ​បី​ជា​អ្នក​កំពុង​គេង​ក៏ដោយ ក៏​រាងកាយ​របស់​​អ្នកត្រូវ​ការ​ប្រើប្រាស់​ថាមពល​ស្ដុក​ក្នុង​រាងកាយ​​ ដើម្បី​ឲ្យ​សរីរាង្គ​ក្នុង​ខ្លួន​ដំណើរ​ការ​ដែរ។ ដូច្នេះ​បើសិនជា​អ្នក​​មិន​ដាក់​បំពេញ​អាហារ​ក្នុង​អាង​ស្តុក​របស់​អ្នក​ នៅ​ពេល​ព្រឹក​ទេនោះ​ អ្នកនឹង​មាន​ភាព​ខ្សោយ​ផ្នែក​ប្រាជ្ញា និងកម្លាំង​កាយ ក្នុង​ការ​ធ្វើ​សកម្មភាព​ហាត់​ប្រាណ បញ្ចេញ​ពលកម្ម និង​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​​របស់​អ្នក។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​​​ទេ ទម្លាប់​ទទួល​ទាន​អាហារ​ពេល​ព្រឹក គឺ​ទាក់ទង​ជាមួយ​នឹង​​ការ​គ្រប់គ្រង​ទម្ងន់ និង​បញ្ចុះទម្ងន់​ទៀត​ផង។ ភាគ​ច្រើន​ចំពោះ​អ្នក​ដែល​បញ្ចុះ​ទម្ងន់​បាន​សម្រេច​ហើយ ពួក​គេ​តែង​ព្យាយាម​បន្ត​​ទទួលទាន​អាហារ​ពេល​ព្រឹក​ជា​រៀងរាល់​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត មនុស្ស​ដែល​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​ងាយ​ប្រឈម​នឹង​ភាព​​ធាត់ លើស​ជាតិ​ខ្លាញ់ កាឡូរី​ និង ស្ករ ខ្ពស់​ជាង​អ្នក​ដែល​ទម្លាប់​ញ៉ាំ​​អាហារ​ពេលព្រឹក។

នេះ ជា​គន្លឹះ​ខ្លះ​ដែល​អាចជួយ​អ្នក​ឲ្យ​បង្កើត​ទម្លាប់​ទទួលទាន​អាហារ​​ពេល​ ព្រឹក ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​​អារម្មណ៍​ស្រស់ថ្លា​ពេញ​មួយ​ថ្ងៃ និង​សុខភាព​ល្អ​ជា​និរន្តរ៍។

ចាប់​ផ្តើម​ទម្លាប់​ទទួលទាន​តិចៗ​​ដោយ​កុំ​ តក់​ក្រហល់ ដោយ​ជ្រើសរើស​អាហារ​ងាយ​រំលាយ និង​ជា​អាហារ​សុខភាព។ សាកល្បង​ទឹក​ក្រឡុក​ប្រូតេអ៊ីន​លាយ​ជា​មួយ​ផ្លែឈើ ​ឈី​ស​ដែល​គ្មាន​ជាតិ​ខ្លាញ់ ឬ​ស៊ុត​ស្ងោរ​ជាមួយ​នឹង​បន្លែ។

បន្ថែម ជាតិ​ប្រូតេអ៊ីន ព្រោះ​សារជាតិ​នេះ​មិន​ត្រឹម​តែ​សំខាន់​ចំពោះ​រាងកាយ​ទេ វា​ថែម​ទាំង​លើក​កម្ពស់​ផ្នែកប្រាជ្ញា​ផង​ដែរ។ ​ការសិក្សា​មួយ​បាន​បង្ហាញថា​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ដែល​មាន​ជាតិ​ ប្រូតេអ៊ីន​​ខ្ពស់​គឺ​ទទួល​បាន​កាឡូរី ២០០​ដង​ច្រើន​ជាង​ពេល​ល្ងាច។

ផ្លាស់ប្តូរ ​ពី​អាហារ​ទៅជា​ចំណី​វិញ​ ដោយ​​អ្នក​មិន​ចាំបាច់​ទទួលទាន​អាហារ​ទាំង​អស់​ក្នុង​ពេល​តែម្តង​នោះទេ។ គ្រាន់​តែ​បឺត​​ទឹក​ក្រឡុក​របស់​អ្នកតិចៗ​ពេញ​មួយ​ព្រឹក ​ទទួលទាន​ឈី​ស ឬ​ស៊ុត​សិន ហើយ​មួយ​ម៉ោង​ក្រោយ ឬ​យូរ​ជាង​នេះ​ចាំ​ទទួលទាន​ផ្លែ​ឈើ​បន្ថែម​ទៀត។

ក្រោក​ពី​ដំណេក​ឲ្យបាន​លឿន​ ជាង​មុន​​១៥​នាទី​។ រយៈពេល១៥​នាទី​បន្ថែម​នៅ​ពេល​ព្រឹក​ ​អាច​ផ្ដល់​ឱកាស​ឲ្យ​​​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​ស្វាង​ពី​ការ​សម្រាក និង​ត្រៀម​​ខ្លួន​ធ្វើ​ប្រត្តិបត្តិការ​​​​ប្រចាំ​ថ្ងៃ​​។

មិន​មាន​​ ច្បាប់​ណាចែង​ពី​ប្រភេទ​អាហារ​​ដែល​​អ្នក​ត្រូវតែ​ទទួលទាន​អាហារ​ពេល​ព្រឹក​ នោះទេ។ អ្នកអាច​ញ៉ាំ​​សាច់មាន់​ និង​បន្លែ​​​ដែល​សល់​ពីរ ឬ​បី​ម៉ាត់​ ​គ្រាន់តែ​ជា​​​ការ​បញ្ឆោត​ក៏បាន។

សូម​កុំ​ពឹងផ្អែក​តែ​ទៅលើ «កាហ្វេ និង​នំ​បុ័ង​មួយ» នោះ​។ មនុស្ស​ជាច្រើន​គិតថា​ពួកគេ​មិនចាំបាច់​ញ៉ាំ​​អាហារ​ពេលព្រឹក​ទេ ដោយ​​ពួកគេ​គ្រាន់តែ​ផឹក​កាហ្វេ និង​ញ៉ាំ​នំ​មួយទៅ​បាន​ហើយ​។ ប៉ុន្តែ​ការយល់​ឃើញ​ថា​​មិន​អីចំពោះ​ការផឹក​កាហ្វេ​ជាមួយនឹង​នំ​នេះ​អាច​ បញ្ចូល​ជាតិ​កាឡូរី​ច្រើនជាង ៧០០ និង​ជាតិ​ខ្លាញ់​ស្មើនឹង៦​ស្លាបព្រា​កាហ្វេ​ទៅក្នុង​ប្រព័ន្ធ​រាងកាយ​របស់​ អ្នក ទៅ​វិញ​នោះទេ៕

ប្រភព៖ postkhmer

You might also like More from author

Leave A Reply

Your email address will not be published.