តើ​លោកអ្នក​ត្រូវការ​ប្រូតេអ៊ីន​ប៉ុន្មាន?

7
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

តើ​លោកអ្នក​ជ្រាប​ទេ ថា រាងកាយ​របស់​យើង​ត្រូវការ​ទទួលទាន​ប្រូតេអ៊ីន​ប៉ុន្មាន? ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​អ្នក​របៀប​គណនា​បរិមាណ​តម្រូវការ ប្រូតេអ៊ីន និង​ចែករំលែក​បញ្ជី​អាហារ​សំខាន់ៗ​ភ្ជាប់​ជាមួយ​នឹង​កម្រិត​ប្រូតេអ៊ីន ផង​ដែរ។

បរិមាណ​តម្រូវការ​ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​រាងកាយ របស់​អ្នក​គឺ​អាស្រ័យ​លើ​កត្តា​ជាច្រើន​ដូចជា ទម្ងន់ និង​ទំហំ​សាច់ដុំ​ជាដើម មិន​ថា ចំពោះ​សុភាពនារី ឬ​បុរស​នោះ​ទេ។ ដោយ​គ្រាន់តែ​អាន​ឯកសារ​តាម​អ៊ីនធឺណិត អ្នក​មិន​អាច​ដឹង​ពី​កម្រិត​ប្រូតេអ៊ីន​ដែល​រាងកាយ​អ្នក​ត្រូវការ ជាក់ស្ដែង​ទេ។ សេចក្ដី​ណែនាំ​ពី​ក្រុមប្រឹក្សា​អាហារ​នៃ​បណ្ដា វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ភាគច្រើន​សរសេរ​ថា ជាទូទៅ​ស្ត្រី​ត្រូវការ​ប្រូតេអ៊ីន​ជា​មធ្យម​ប្រមាណ​៤៦​ក្រាម​ក្នុង មួយ​ថ្ងៃ រីឯ​បុរស​៥៦​ក្រាម​ក្នុង​១​ថ្ងៃ។ អ្នក​ត្រូវ​ដឹង​ថា តួលេខ​នេះ​ត្រូវ​បាន​គេ​កំណត់​ឲ្យ​សមស្រប​នឹង​តម្រូវការ​ចម្បង​នៃ មនុស្ស​ភាគច្រើន​តែ​ប៉ុណ្ណោះ។

តើ​រូបមន្ត​នេះ​អាច​អនុវត្ត​បាន​ត្រឹមត្រូវ​ចំពោះ​មនុស្ស​គ្រប់​រូប​ឬ?

Cambodia Website Design

តម្រូវការ ជាតិ​កាឡូរី​ចំពោះ​មនុស្ស​ម្នាក់ៗ​គឺ​ខុសៗ​គ្នា ហើយ​តម្រូវការ​ជាតិ​ប្រូតេអ៊ីន​ក៏​ដូច្នោះ​ដែរ។ មនុស្ស​គ្រប់​រូប​មាន​ទំហំ រូបរាង និង​សមាសធាតុ​ផ្សំ​មិន​ដូច​គ្នា​ទេ ដូច្នេះ​ម្នាក់ៗ​ត្រូវការ​បរិមាណ​ប្រូតេអ៊ីន​ខុសៗ​គ្នា។ ឧទាហរណ៍ បុរស​កម្មករ​សំណង់​ទម្ងន់​១០០​គីឡូក្រាម​ដែល​ហាត់​ប្រាណ​លើក​សាច់ដុំ រាល់​ថ្ងៃ និង​បុរស​បុគ្គលិក​ធនាគារ​ទម្ងន់​៦៨​គីឡូក្រាម​ដែល​អង្គុយ​ធ្វើការ​នៅ​មួយ កន្លែង ពួកគេ​ទាំង​ពីរ​នាក់​ម្ដេច​នឹង​សម​ថា ត្រូវការ​កម្រិត​ប្រូតេអ៊ីន​ស្មើ​គ្នា​នោះ។

131223_21bតើ​រាងកាយ​របស់​អ្នក​ត្រូវការ​បរិមាណ​ប្រូតេអ៊ីន​ប៉ុន្មាន​ដែរ?

សេចក្តី​ណែនាំ មួយ​ទៀត​ពី​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​បាន​ណែនាំ​ថា ពី​១០​ទៅ​៣៥​ភាគរយ​នៃ​កាឡូរី​សរុប​ប្រចាំ​ថ្ងៃ​របស់​យើង​គួរ​តែ​ទទួល​បាន ពី​ការ​ញ៉ាំ​អាហារ​ប្រូតេអ៊ីន​។ សេចក្តី​ណែនាំ​នេះ បាន​ផ្សាភ្ជាប់​របបអាហារ​ប្រូតេអ៊ីន ទៅ​នឹង​តម្រូវការ​កាឡូរី។ ប៉ុន្តែ​ជាមួយ​នឹង​តួលេខ​នេះ តើ​អ្នក​អាច​គណនា​ប៉ាន់ស្មាន​ពី​បរិមាណ​កាឡូរី និង​ប្រូតេអ៊ីន​សម្រាប់​រាងកាយ​អ្នក​បាន​ដែរ​ឬ​ទេ?

ដោយសារ​ប្រូតេអ៊ីន មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​សាច់ដុំ និង​រាងកាយ ដូច្នេះ​បរិមាណ​ប្រូតេអ៊ីន​ដែល​អ្នក​ត្រូវការ​ក៏​អាស្រ័យ​ទៅ​តាម​ទំហំ​មាឌ ផង​ដែរ។ អ្នកអាច​ធ្វើការ​វាស់វែង​តាមរយៈ​ជញ្ជីង​ថ្លឹង​ទម្ងន់។ បន្ទាប់មក​អ្នក​អាច​កំណត់​បរិមាណ​ប្រូតេអ៊ីន​ដែល​រាងកាយ​របស់​អ្នក ត្រូវការ ដោយ​ក្នុង​ទម្ងន់​ខ្លួន​មួយ​គីឡូក្រាម អ្នក​ត្រូវការ​ប្រូតេអ៊ីន​ពី​១​ទៅ​២​ក្រាម។

ពិត​ណាស់ មិនមែន​អ្នកណាៗ​សុទ្ធ​តែ​ចេះ​វិភាគ​សមាសភាគ​រាងកាយ​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​បើ​អ្នក​មិន​ដឹង​ថា ត្រូវ​គណនា​បែប​ណា អ្នក​ក៏​អាច​ធ្វើការ​ប៉ាន់ស្មាន​ទៅ​តាម​ទម្ងន់​រាងកាយ​របស់​អ្នក​ផង​ដែរ។ វិធីសាស្ត្រ​នេះ​មិន​ល្អ​ឥតខ្ចោះ​ទេ តែ​យ៉ាង​ហោច​ណាស់​វា​អាច​ឲ្យ​អ្នក​ស្វែងយល់​ពី​បរិមាណ​ប្រូតេអ៊ីន​ដែល ស័ក្ដិសម​នឹង​ទំហំ​រាងកាយ​របស់​អ្នក​ផ្ទាល់​។

របៀប​គណនា​បរិមាណ តម្រូវការ​ប្រូតេអ៊ីន​សម្រាប់​អ្នក​គឺ យក​ទម្ងន់​របស់​អ្នក​ជា​គីឡូក្រាម​គុណ​នឹង​១,៥។ លទ្ធផល​ដែល​អ្នក​ទទួល​បាន​គឺ​ស្មើ​នឹង​ចំនួន​ក្រាម​នៃ​ប្រូតេអ៊ីន​ដែល រាងកាយ​របស់​អ្នក​ត្រូវការ​ទទួលទាន​ប្រចាំ​ថ្ងៃ​។ បើ​នារី​ម្នាក់​មាន​ទម្ងន់​៦៤​គីឡូក្រាម គាត់​គួរ​ទទួលទាន​ប្រូតេអ៊ីន​១០០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​បុរស​ទម្ងន់​១១០​គីឡូក្រាម គាត់​គួរ​ទទួលទាន​ប្រូតេអ៊ីន​យ៉ាង​ហោច​ណាស់​១៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ។

បរិមាណ​នៃ​ប្រូតេអ៊ីន​ដែល​ផ្ទុក​នៅក្នុង​អាហារ​ប្រចាំ​ថ្ងៃ

បន្ទាប់ពី​បាន​ស្វែងយល់​នូវ​បរិមាណ​ប្រូតេអ៊ីន​ដែល​រាងកាយ​របស់​អ្នក​ត្រូវការ​ហើយ ឥឡូវ​អ្នក​ប្រហែល​ជា​ចង់​ដឹង​ថា តើ​ក្នុង​មួយ​ថ្ងៃ​អ្នក​ទទួលទាន​បាន​ប្រូតេអ៊ីន​ប៉ុន្មាន​ដែរ។ ខ្ញុំ​យល់​ថា យើង​អាច​ប៉ាន់ស្មាន​យ៉ាង​ងាយស្រួល​ដោយ​អាហារ​មួយ​ពេលៗ​មាន​ផ្ទុក​នូវ ប្រូតេអ៊ីន​២៥​ក្រាម និង​១០​ក្រាម​សម្រាប់​ចំណី​សម្រន់​មួយ​ពេល​។

អាហារ​ដែល​យើង​ទទួលទាន​មួយ​ពេល​ជាទូទៅ​ផ្ទុក​ប្រូតេអ៊ីន ប្រមាណ​២៥​ក្រាម។ រីឯ​ការ​ញ៉ាំ​ចំណី​ម្ដងៗ រាងកាយ​របស់​យើង​អាច​ទទួល​បាន​ប្រូតេអ៊ីន​១០​ក្រាម។ សម្រាប់​សុភាពនារី​ដែល​ត្រូវការ​ប្រូតេអ៊ីន​១០០​ក្រាម​ក្នុង​មួយ​ថ្ងៃ គាត់​អាច​ទទួល​បាន​នូវ​ប្រូតេអ៊ីន​២៥​ក្រាម​តាមរយៈ​ការ​ញ៉ាំ​អាហារ​ម្ដង ក្នុង​ចំណោម​របប​អាហារ​៣​ពេល និង​២០​ក្រាម​ទៀត​ពី​ការ​ញ៉ាំ​ចំណី​ចំណុក​២​ដង។ សម្រាប់​សុខភាព​បុរស​ដែល​ត្រូវការ​ប្រូតេអ៊ីន​១៥០​ក្រាម គាត់​អាច​ទទួលទាន​អាហារ​ដូច​ខាង​លើ​ដែរ ដោយ​ញ៉ាំ​ក្នុង​បរិមាណ​ទ្វេដង ដើម្បី​ឲ្យ​ទទួល​បាន​កម្រិត​ប្រូតេអ៊ីន​យ៉ាង​សមស្រប​នឹង​ទម្ងន់ រាងកាយ​របស់​ខ្លួន៕

ដោយ Susan Bowerman, MS, RD, CSSD, ទីប្រឹក្សា​របស់​ក្រុមហ៊ុន Herbalife

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក