ដឹង​ទេ​ថា​ក្នុង ១ ថ្ងៃ​អ្នក​គួរ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ប៉ុន្មាន?​

4
Cambodia Website Design

មនុស្សម្នាក់ៗគួរទទួលទានបន្លែ និងផ្លែឈើក្នុងបរិមាណ ៥ ភាគក្នុង ១ ថ្ងៃ។ សេចក្ដីណែនាំនេះត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។

ក្រុមអ្នកជំនាញខាងរបបអាហារ បាននិយាយថា ការទទួលទានបន្លែ និងផ្លែឈើ ៥ ភាគក្នុងមួយថ្ងៃគឺវាគ្រប់គ្រាន់សម្រាប់ការស្រូបយកសារធាតុការពារពីផ្លែឈើ និងបន្លែ។

សម្រាប់មនុស្សពេញវ័យ គួរតែទទួលទានបរិមាណបន្លែ និងផ្លែឈើជាមធ្យ ៤០០ ក្រាម (៤ខាំ) ឬស្មើនឹង ៥ ភាគនៃ ៨០ ក្រាម ក្នុងមួយថ្ងៃ។ បរិមាណអាហារទាំងនេះមានលក្ខណៈខុសគ្នាសម្រាប់កុមារ អាស្រ័យលើកម្រិតសកម្មភាព និងអាយុ។

Cambodia Website Design

ប៉ុន្ដែគោលការណ៍ណែនាំជាក់លាក់មួយគឺថា បរិមាណមួយភាគគួរតែមានទំហំប៉ុននឹងបាតដៃរបស់អ្នកទទួលទានផ្ទាល់។ ជាទូទៅ បន្លែ និងផ្លែឈើឆៅស្រស់ៗនឹងផ្ទុកជីវជាតិច្រើនបំផុត ពីព្រោះអាហារចម្អិនអាចសម្លាប់ជីវជាតិខ្លះ។

ដូចគ្នាដែរ បន្លែ និងផ្លែឈើស្រស់ៗត្រូវបានចាត់ទុកជាអាហារមានជីវជាតិខ្ពស់ជាងអាហាររក្សាទុក។ ប៉ុន្ដែបន្លែ និងផ្លែឈើដែលក្លាស្សេនៅតែអាចរក្សាគុណភាពល្អដដែល។ មិនចាំបាច់ត្រូវទទួលទានបន្លែ និងផ្លែឈើស្រស់ៗនោះទេ។

ពួកវាអាចត្រូវបានចម្អិនជាមុខម្ហូបផ្សេងៗ ដូចជា ស៊ុប ខ ឆា ឬស្ងោរជាដើម។ ភេសជ្ជៈទឹកក្រឡុកអាចមានបរិមាណច្រើនជាងមួយភាគ បើពួកវាជាល្បាយបញ្ចូលគ្នារវាងបន្លែ និងផ្លែឈើ និងអាស្រ័យលើគ្រឿងផ្សំរសជាតិផ្សេងៗផងដែរ៕

ប្រភប៖ Postkhmer

Comments

comments

You might also like More from author