បន្លែ​បេះ​ភ្លាម​ក្លាស្សេ​ភ្លាម​ផ្ទុក​ជីវជាតិ​ច្រើន​ជាង​បន្លែ​ស្រស់

0 9
Cambodia Website Design

ក្រុងឡុងដ៍ៈ យោងតាមការស្រាវជ្រាវថ្មីមួយ បន្លែស្រស់ដែលត្រូវបានគេក្លាស្សេភ្លាមៗក្រោយពីបេះរួចនោះ មានផ្ទុកជីវជាតិ និងវីតាមីន ច្រើនជាងបន្លែស្រស់ដាក់លក់តាមផ្សារទៅទៀត។ បន្លែស្រស់ដែលទិញពីផ្សារនោះវាបានបាត់បង់ជីវជាតិ៤៥ភាគរយទៅហើយមុននឹងក្លាយជាម្ហូបលើតុនោះ។

វេជ្ជបណ្ឌិត សារ៉ាស្កេនឃឺរ អ្នកឯកទេសខាងចំណីអាហារបំប៉នអាមេរិកបាននិយាយថា៖ «តាមពិតទៅបន្លែស្រស់ៗវាចាប់ផ្តើមថយបរិមាណជីវជាតិរបស់វា ចាប់តាំងពីពេលដែលយើងបេះវាចេញពីដើមមកម្ល៉េះ»។

ដូច្នេះបើចង់ឲ្យបន្លែផ្លែឈើរក្សាកម្រិតជីវជាតិ និងវីតាមីន វាគួរតែត្រូវបានគេក្លាសេ្សនៅនឹងកន្លែងបេះតែម្ដង មុននឹងដឹកជញ្ជូនយកមកលក់»៕ PR

Cambodia Website Design

ស្វែងយល់អំពីផលិតផលសម្អាតផ្ទះដែលផ្ទុកជាតិពុល

ក្រុងឡុងដ៍ៈ ប្រាកដណាស់សារធាតុលាងសម្អាតផ្ទះមួយចំនួនពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាអនាម័យ កម្ចាត់បាក់តេរី និងផ្ដល់សោភណភាពស្រស់ស្អាតដល់ផ្ទះសម្បែង។ តែផលិតផលទាំងនោះក៏មានផ្ទុកសារធាតុគីមី ឬសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។

ផលិតផលលាងសម្អាតភាគច្រើនជះចំហាយក្លិន និងឧស្ម័នដែលបំពុលខ្យល់អាកាសក្នុងផ្ទះ ហើយការប៉ះពាល់វាផ្ទាល់ជាមួយចំណីអាហារ វាអាចបង្កគ្រោះថ្នាក់ដល់អវយវៈរបស់មនុស្សទៀតផង។

កម្រិតនៃជាតិពុលក្នុងផលិតផលទាំងនេះគឺស្មើនឹងជាតិគីមីក្នុងរោងចក្រដែរ។ ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ មានតែការលាងដៃ និងចៀសវាងទម្លាប់រើសអាហារជ្រុះលើតុ ឬឥដ្ឋមកទទួលទានទើបជាការប្រសើរ៕

ប្រភព៖ postkhmer

You might also like More from author

Leave A Reply

Your email address will not be published.