លោក ឱម យ៉ិនទៀង អន់​ចិត្តនឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​ជេរ ACU ថា​ធ្វើការ​ងងឹត​ងងុល​

0 0
Cambodia Website Design

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង សម្តែង​ការ​អន់ចិត្ត​ចំពោះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ពលរដ្ឋ​មួយចំនួន​ដែល​បាន​ជេ​រប្រមាថ​ថា ACU អនុវត្ត​ការងារ​ដោយ​ងងឹត​ងងុល តាម​ពាក្យបណ្ដឹង​របស់​ក្រុមយុវជន​ដែល​ប្ដឹង​ឯកឧត្តម កឹម សុខា ពី​រឿង​ពុករលួយ ទិញ​ផ្ទះ ទិញ​ដី និង​ឲ្យ​លុយ​ស្រី​ម្នាក់ តាមរយៈ​ខ្សែអាត់​សំឡេង​។ លោក ឱម យ៉ិនទៀង ដែល​បានឃើញ​សារ​ជេរ​ប្រមាថ​ខ្លួន​រាប់រយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​អះអាងថា ស្ថាប័ន​លោក​បាន​ខិតខំ​បំពេញការងារ​ដោយ​អនុវត្ត​ទៅតាម​ច្បាប់ ហើយ​មិនដែល​យោគយល់​ដល់​អ្នកនយោបាយ​គណបក្ស​ណាមួយ​ឡើយ​។​

You might also like More from author

Leave A Reply

Your email address will not be published.