​លោក ឱម យ៉ិនទៀង​៖ លោក កឹម សុខា ប្តឹង​អត់​ឈ្នះ​អ្នកកាសែត​ទេ

0 0
Cambodia Website Design

​ខ្សែអាត់​សំឡេង​ដែល​គេ​សង្ស័យថា ជា​សំឡេង​ឯកឧត្តម កឹម សុខា និង​ស្ត្រី​ម្នាក់​ឈ្មោះ​ស្រីមុំ ដែល​បាន​ចុះផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​ជា​បន្តបន្ទាប់​នោះ ទំនងជា​មិនអាច​ទទួលរង​ការចោទប្រកាន់​តាមផ្លូវ​ច្បាប់​ឡើយ​។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង អះអាងថា អ្នកសារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​សំឡេង​ខ្សែអាត់ ឬ ចុះផ្សាយ​ព័ត៌មាន​ប៉ះពាល់​ដល់​បុគ្គល​ណា​ម្នាក់ ដែលមាន​ប្រភព​ច្បាស់លាស់​នោះ គឺ​មិនអាច​ត្រូវបាន​គេ​ប្ដឹង​ទេ ។ លោក ឱម យ៉ិនទៀង បន្ថែមថា បើទោះជា​ប្រភពព័ត៌មាន​នោះ ខុស ឬ ត្រូវ ក៏ដោយ ក៏​អ្នកសារព័ត៌មាន​មិន​រង​ការប្ដឹង​ដែរ ពោល​មានន័យថា អ្នក​ដែល​ត្រូវ​បុគ្គល​ណា​ម្នាក់​ប្ដឹង​នោះ​គឺ​ប្រភព មិនមាន​អ្នកសារព័ត៌មាន​ឡើយ​។​

 

You might also like More from author

Leave A Reply

Your email address will not be published.