ឲ្យ​ខ្ញុំ​ទៅណា​? …​ធ្វើ​រហូត​ទាល់តែ​ខ្ញុំ​ខ្ជិល​ធ្វើ​!

6
Cambodia Website Design

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់អោយអនុវត្ត​ដំណាក់កាល​ទី​៣ និង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​ប្រចាំឆ្នាំ​២០១៥ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នៅ​ព្រឹក​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​នឹង​បន្តធ្វើ​នាយករដ្ឋមន្ត្រី​រហូតដល់​លោក «​ខ្ជិល​ធ្វើ​» ដរាប​ប្រជាពលរដ្ឋ​នៅតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​ខ្លួន​។ ជាមួយនឹង​ការប្រកាស​នេះ សម្ដេច ហ៊ុន សែន ក៏បាន​ចំអក​ឲ្យ​គណបក្សប្រឆាំង ដែល​បាន​ប្រឆាំងនឹង​គណបក្ស​លោក​កន្លងមក​ដែរ​។​

ការប្រកាស​របស់លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី​ពេលនេះ​ធ្វើឡើង​នៅក្នុង​ប្រធានបទ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី ដែល​លោក​បាន​ឆ្លើយតប​នឹង​ការ​រិះគន់ថា មូលហេតុ​រដ្ឋាភិបាល​លោក​សម្រេច​ទុក​មន្ត្រី​ចាស់ ឲ្យ​បម្រើ​ការងារ​នៅ​ក្រសួង​ថ្មី​នេះ ព្រោះ​ពួកគេ​អាច​ផ្លាស់ប្ដូរ​ចរិត​ការងារ​ថ្មី​។ ប្រមុខ​រដ្ឋាភិបាល បាន​ចំអក​វិញ​ថា ការផ្លាស់ប្ដូរ​មិនមែន​ទាល់តែ​ដក​មន្ត្រី​ចាស់ ហើយ​ដាក់​មន្ត្រី​ថ្មី មក​ជំនួស​ការងារ​ទើប​ហៅ​ការផ្លាស់ប្ដូរ​នោះទេ ព្រោះ​មន្ត្រី​ថ្មី​ខ្លះ​ក៏​មិន​ប្រាកដថា អនុវត្ត​ការងារ​បានល្អ​ជាង​មន្ត្រី​ចាស់​ដែរ​។​

កន្លងមក​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ ក៏បាន​ប្រកាស​ដោយ​ជឿជាក់ថា គណបក្ស​លោក​នឹង​ឈ្នះ​ការបោះឆ្នោត​សម្រាប់​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​លោក​នឹង​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដដែល​។ ហើយ​សម្ដេច ហ៊ុន សែន ក៏​ធ្លាប់​ប្រកាសថា លោក​នឹង​បន្តធ្វើ​នាយករដ្ឋមន្ត្រី​រហូតដល់​អាយុ​៩០​ឆ្នាំ​ដែរ​។​

Cambodia Website Design

ប្រភព៖​http://www.thmeythmey.com/?page=detail&ctype=article&id=37837&lg=kh

Comments

comments

You might also like More from author