សែនរន្ធត់​! លើកទី១លើ​ស្ពាន​​​អ្នក​​​លឿង ឬស្ពានក្សឹបបាសា​

0 0
Cambodia Website Design

ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់ស្ថិតនៅ​គល់​ស្ពាន​​ស្ពាន​អ្នក​លឿង ខណៈ​ម៉ូតូ​មួយ​គ្រឿង​​ជិះ​គ្នា​​៣​​នាក់​បាន​​​បើក​បន្ថែម​ល្បឿន​​ឡើង​​ចំណោទ ​​ក៏​ព្យាយាម​​វ៉ា​​កុងតឺន័រ​មួយ​គ្រឿង​ដែល​​​ជិះ​ស្រប​​ទិ​ស​​គ្នា ស្រាប់តែ​​ឡើងទៅបុក​ជាមួយ​​រថយន្ត​មួយ​គ្រឿង​​ទៀត​​ បើក​​មក​​ពី​ខាង​មុខ បណ្តាល​​ឱ្យ​បុក​ម៉ូតូ​ប៉ើង​​ខ្ទាត​​មនុស្ស​ចេញពីម៉ូតូ​ស្លាប់​​ទាំង​​៣​​នាក់​ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ មីនា ២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គល់​ស្ពាន​ក្សឹ​បា​សា (ស្ពានអ្នក​លឿង) ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តព្រៃវែង ។

ប្រភព​ឱ្យ​ដឹងថា សាក​ស​ព​ជន​រង​គ្រោះ​ទាំង​៣​នាក់ ​មិនត្រូវ​​បាន​ស្គាល់​អត្តសញ្ញាណ​​ទេ ដោយ​ត្រូវ​គេ​​​បញ្ជូន​​​​ទៅ​តម្កល់​ទុក​​នៅ​វត្ត​ «កំពង់​ភ្នំ» ដើម្បី​រង់ចាំ​ក្រុម​សាច់​ញាតិ​មកទទួល​ ។ ម៉ូតូ​​របស់​ជន​រង​គ្រោះ​​ធុន​C125 ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FN-0708​ និង​​រថ​យន្ត​​ដែល​ជិះមកពីមុខ​​​ម៉ាក VENZA ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-1119 ដោយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

Cambodia Website Design

ប្រភព​​ពី​កន្លែង​កើតហេតុ​ថា ហេតុការណ៍​នេះ​គួរ​​ឱ្យ​តក់ស្លុត​​ណាស់ ដោយ​គេ​ឃើញ​សាក​សព​ជន​រង​គ្រោះ​បាន​​ស្លាប់​​រប៉ាត់រប៉ាយដោយ​​ម្នាក់​​បោក​ក្បាល​ទៅ​លើ​ថ្នល់ និង​២​នាក់​ទៀត​ប៉ើង​ទៅ​ទើ​រ​លើ​កុងតឺន័រ ដែលបង្កឱ្យ​មាន​ការកកស្ទះ​ចរាចរណ៍​លើ​ស្ពាន​រយៈ​ជិត​១ម៉ោង​ផង​ដែរ ។

ប្រភព៖https://kohsantepheapdaily.com.kh/article/142226.html

You might also like More from author

Leave A Reply

Your email address will not be published.