សប្បាយ​ក្លាយជា​ទុក្ខ មួយ​ប៉​ព្រិច​ភ្នែក​ស្លាប់​អស់​៧​នាក់

0 0
Cambodia Website Design

ខេត្តកណ្តាល ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​បំផុត ខណៈ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​គ្រឿង បាន​បើក​ធ្លាក់​ទូក​.​ដ​ព្រែក​​​អុងប៉ាង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រហូត​ដល់​៧​នាក់ (​ប្រុស​៥ ស្រី​២) និង​៤​នាក់​ទៀត​រង​របួស កាលពី​វេលា​ម៉ោង​០៧ និង​១៥​យប់​ថ្ងៃ​ទី​១៣ មេ​សា ២០១៦ ស្ថិត​នៅ​ចំណុច​កំពង់ចម្លង​អុងប៉ាង ត្រើយ​ខាងកើត​ទន្លេបាសាក់ ក្នុងភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៥​នាក់ ១-​ឈ្មោះ​វឿ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ​សឿ​ន សុ​វ​ណ្ណា​រិ​ទ្ធ អាយុ​៧​ឆ្នាំ  ៣-​ឈ្មោះ​គឿ​ន សុ​វ​ណ្ណា​រាជ ភេទ​ប្រុស អាយុ​៤​ឆ្នាំ ៤-​ឈ្មោះ​រ៉ា​ក់ ឆៃ​ណា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ៥-​ឈ្មោះ​វឿ​ន គឹ​ម​ឡា​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ ៦-​ឈ្មោះ​ចាន់ ថន​រចនា ភេទ​ស្រី អាយុ​៨​ឆ្នាំ និង​៧-​ឈ្មោះ​ខន ឡេ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ។ ចំណែក​អ្នក​នៅ​រស់ ១-​ឈ្មោះ​ផ្តុំ ចាន់​ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ​ខន ប្រាំង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ​វឿ គឹ​ម​ហុង ភេទ​ស្រី អាយុ​៣​ឆ្នាំ និង​៤-​ជា​តៃកុង​ឈ្មោះ​សាក់ សា​រ៉ា​ក់ អាយុ​៣៣​ឆ្នាំ ជា​ជាង​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តា​ខ្មៅ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​សរុប​១១​នាក់​នេះ គឺ​បាន​ធ្វើ​ដំណើរ​ចេញពី​សង្កត់​ផ្នូរ​នៅ​ផ្សារ​ព្រែក​តា​ជន ស្ថិត​ក្នុងភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ដោយ​អ្នក​បើក​ត្រូវ​គេ​ដឹង​ថា បាន​ផឹក​គ្រឿង​ស្រវឹង​អស់​២​កំប៉ុង លុះ​មក​ដល់​ចំណុច​កើតហេតុ ខណៈ​ពេល​បើក​ចុះទូក​.​ដ​អុងប៉ាង ដោយសារ​ជាន់​ហ្គែ​រ​ខ្លាំង​លើស​ល្បឿន​ដើម្បី​ឡើង​លើ​កំណល់ ស្រាប់តែ​ធ្លាក់​ទឹកតែ​ម្តង ហើ​អ្នក​ក៏​សង្វាត​ចេញ​តាម​ទ្វារ​កញ្ចប់​បើក​ស្រាប់​រួច​ផុត​ពី​ស្លាប់ ចំណែក​ក្មេង​-​ចាស់​៧​នាក់​នៅ​ក្នុង​រថយន្ត​បាន​ឈ្លក់ទឹក​ស្លាប់​ទាំងអស់ ។

Cambodia Website Design

ប្រភព៖https://kohsantepheapdaily.com.kh/article/142403.html

You might also like More from author

Leave A Reply

Your email address will not be published.