លោក វ៉ិ​ច ទ័​រ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់នៅ​រសៀល​នេះ ?

0 1
Cambodia Website Design

រាជធានី​ភ្នំពេញ ៖ យុវជនម្នាក់បាន​​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​នៅ​កន្លែង​កើត​ហេតុ​​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ ។ ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា មុន​ពេល​កើតហេតុ សាក្សី​បានឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ម៉ាក​គា ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-9454 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ដោយ​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ស្រប​ទិស​ដៅ​គ្នា ក៏​ជ្រុល​ចូល​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​ហុងដា​ ឌ្រីម C125 ស៊េរី​ឆ្នាំ​២០១៤ ព៌​ណ​ខ្មៅ បណ្តាល​ជន​រង​គ្រោះ​ឈ្មោះ វ៉ិ​ច ទ័​រ អាយុជាង​២០​ឆ្នាំ​ ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា អ្នកបើកបរ​រថយន្ត​ជនជាតិ​ចិន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ចំណែក​​រថយន្ត​ និង​​ម៉ូតូ​បាន​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោម​ចៅ រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

Cambodia Website Design

ប្រភព៖​https://kohsantepheapdaily.com.kh/article/142388.html

You might also like More from author

Leave A Reply

Your email address will not be published.