ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​បុរស​ម្នាក់ ដេក​ស្លាប់​នៅ​កណ្តាល​វាលស្រែ

0 6
Cambodia Website Design

ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពមនុស្សប្រុសម្នាក់ ដែលរលេះរលួយសាច់អស់នៅសល់តែគ្រោងឆ្អឹង កណ្តាលវាលស្រែ ចម្ងាយប្រមាណជា៤គីឡូម៉ែត្រពីភូមិអ្នកស្រុក ក្នុងភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថាសាកសពនេះ ត្រូវបានក្រុមក្មេងឃ្វាលគោ ប្រទះឃើញកាលពីព្រឹកមិញនេះហើយបានរាយការណ៍ មកសមត្ថកិច្ច ចុះទៅពិនិត្យមើលកន្លែងកើតហេតុទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកតែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមការត្រួតពិនិត្យលើសាកសព ជនដែលស្លាប់នេះ មានឈ្មោះ  ចន សុខចាន់ ភេទប្រុស អាយុ36ឆ្នាំ ជាមនុស្សសរសៃរប្រសាទ និងមានទីលំនៅក្នុងភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ហើយត្រូវបានក្រុមគ្រួសារអះអាងថា បុរសរូបនេះបានបាត់ខ្លួនជាងកន្លះខែ មកហើយ ប៉ុន្តែក្រុមគ្រួសារតាមរកមិនឃើញ។ ចំពោះមូលហេតុនៃការស្លាប់របស់បុរស សសៃប្រសាទម្នាក់នេះ គ្រាន់តែសន្និដ្ឋានថាអាចស្លាប់ដោយសារតែខ្យល់គរ ព្រោះទំនងជាដើរអត់អាហារច្រើនថ្ងៃ ហើយពេលដើរមកដល់ចំណុចវាលស្រែនេះ ក៏បាក់កម្លាំងហើយដួលស្លាប់តែម្តង ដោយគ្មានអ្នកណាដឹង។

ទោះជាយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជាការសន្និដ្ឋាន តែមិនមែនជាលទ្ធផលនៃការធ្វើកោសល្យវិច័យលើសាកសពនោះទេ ហើយលទ្ធផលពិតយ៉ាងណានោះ សមត្ថកិច្ចមិនបានបកស្រាយឲ្យបានច្បាស់លាស់នោះឡើយ ។ ប៉ុន្តែក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានពិនិត្យសាកសពរួច ក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ហើយត្រូវបានក្រុមគ្រួសារយកទៅបូជា កាលពីវេលាម៉ោង២រសៀលថ្ងៃដដែលនេះ៕

Cambodia Website Design

ប្រភព៖https://kohsantepheapdaily.com.kh/article/142444.html

You might also like More from author

Leave A Reply

Your email address will not be published.