ប៉ាក់​គី​អាវ​បញ្ចប់​អាជីព​ប្រដាល់​យ៉ាង​ល្បី​រន្ទឺ​ក្រោយ​យកឈ្នះ​ប្រែ​ត​លី​ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ

0 3
Cambodia Website Design

ទីបំផុតស្ដេចប្រដាល់ហ្វីលីពីនម៉ានី ប៉ាក់គីអាវ(Manny Pacquiao)ដែលគ្រងខ្សែក្រវាត់ជើងឯកពិភពលោក៧ស្ថាប័នបានបញ្ចប់អាជីពជាអ្នកប្រដាល់របស់ខ្លួនយ៉ាងល្បីរន្ទឺ ក្រោយពីបានយកឈ្នះពិន្ទុជាឯកច្ឆ័ន្ទ១១៦-១១០ លើអ្នកប្រដាល់ល្បីឈ្មោះ

ជនជាតិអាមេរិក ធីម៉ូធី ប្រែតលី(Timothy Bradley) ដែលគ្រងខ្សែក្រវាត់ជើងឯកពិភពលោក៥ស្ថាប័ន ដណ្ដើមបានខ្សែក្រវាត់ជើងឯកពិភពលោកទម្ងន់មធ្យមរបស់អង្គការប្រដាល់ពិភពលោក WBO ។ ការប្រកួតរបស់កីឡាករទាំង២ធ្វើឡើងនៅសង្វៀនMGM Grand Garden Arena ក្នុងទីក្រុងLas Veagas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យទី១០ មេសា ម៉ោងនៅកម្ពុជា ។

ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១០ មេសា ផ្សាយថា កំពូលអ្នកប្រដាល់ជនជាតិហ្វីលីពីនម៉ានី ប៉ាក់គីអាវ បានឡើងសង្វៀនជាលើកចុងក្រោយជួបកីឡាករអាមេរិកធីម៉ូធី ប្រែតលី ខណៈពេលមុននេះពួកគេទាំង២ធ្លាប់ជួបគ្នាចំនួន២លើកដោយមានលទ្ធផលឈ្នះ-ចាញ់គ្នាម្នាក់មួយលើក។ ការប្រកួតលើកនេះ គឺជាលើកចុងក្រោយក្នុងអាជីពជាអ្នកប្រដាល់របស់ប៉ាក់គីអាវ។ ការប្រកួតទាំង១២ទឹកស្ថិតក្នុងសភាពស្វិតស្វាញយ៉ាងខ្លាំង ដោយសារទាំងប៉ាក់គីអាវ និងប្រែតលី គឺសុទ្ធតែចង់ឈ្នះរៀងខ្លួន។ ជាលទ្ធផលប៉ាក់គីអាវត្រូវបានចៅក្រមទាំង៣រូបកាត់ក្ដីឱ្យឈ្នះពិន្ទុជាឯកច្ឆ័ន្ទ១១៦ទល់នឹង១១០លើប្រែតលីដណ្ដើមបានខ្សែក្រវាត់ជើងឯកពិភពលោកទម្ងន់មធ្យមរបស់ស្ថាប័នWBO។ ការប្រកួតលើកនេះ ជាផ្នែកមួយនៃការលាឈប់ពីអាជីពប្រដាល់របស់ម៉ានី ប៉ាក់គីអាវ ដែលមានប្រវត្តិប្រកួតបាន៦៦លើក ឈ្នះ៥៨លើក ចាញ់៦លើក និងស្មើ២លើក ។ ចំណែកធីម៉ូធី ប្រែតលី ធ្លាប់ប្រកួតបាន៣៦លើក ឈ្នះ៣៣លើក ចាញ់២លើក និងស្មើ១លើក ៕

Cambodia Website Design

ប្រភព៖https://kohsantepheapdaily.com.kh/article/142729.html

You might also like More from author

Leave A Reply

Your email address will not be published.