ចម្លាក់​ឈើ​នៅ​ព្រែក កាំពី ចំណី​អារម្មណ៍​បន្ថែម​ការ​ទាក់​ទាញ​ទេសចរ

16
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រចេះ: ក្នុងដំណើរឆ្ពោះទៅកាន់ទីដ៏ទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ គឺអន្លង់ផ្សោត និងរមណីយដ្ឋានព្រែក កាំពី នោះ គេបានឃើញនៅអមសងខាងផ្លូវនៃដងទន្លេមេគង្គលើកំណាត់ផ្លូវជាង ១០ គីឡូម៉ែត្រ ជាមួយនឹងសកម្មភាពលក់ក្រឡានដ៏ទាក់ទាញ និងមានឱជារស។ លុះធ្វើដំណើរចូលដល់ភូមិ សម្បុក ដែលជាភូមិសាស្រ្តនៃជម្រកសត្វផ្សោតរស់នៅនោះ គេនឹងបានឃើញសកម្មភាពដ៏សកម្មរបស់ប្រជាសហគមន៍ ប្រកបរបរចម្លាក់ ដែលនោះជាចំណីអារម្មណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។

មិនថារដូវប្រាំង ឬវស្សាឡើយ គ្មានគ្រួសារនៅម្តុំរមណីយដ្ឋាន អន្លង់ផ្សោត និងព្រែក កាំពី ណាម្នាក់ទំនេរដៃពីការកែច្នៃឈើ មកជាវត្ថុអនុស្សាវរីយ៍ និងរូបសត្វផ្សេងៗ ពិសេសគឺសត្វផ្សោតដ៏កម្រ និងមានសក្តានុពលទាក់ទាញភ្ញៀវនៅតំបន់ភាគឦសាននោះឡើយ។ របរដ៏ មមាញឹករបស់ប្រជាសហគមន៍នៅតំបន់ដ៏ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅភាគឦសានមួយនេះ ទើបតែផុសផុលឡើងនៅជាង ១០ឆ្នាំ មុននេះទេ ខណៈប្រជាសហគមន៍ដ៏មានទឹកដៃទាំងនេះ មុននោះចេះត្រឹមតែប្រកបរបរនេសាទ និងបរបាញ់ ជារបរដែលត្រូវរដ្ឋហាមឃាត់នោះ។

ទោះយ៉ាងណាក៏ដោយ របរថ្មីរបស់ប្រជាសហគមន៍នោះក៏នៅមិនអាចចៀសផុតពីផលប៉ះពាល់ដល់ បរិស្ថានទាំងស្រុងនោះដែរ ខណៈវត្ថុធាតុដើមទាំងស្រុង មិនអាចខ្វះបានពីឈើព្រៃ។ លោក ទុយ សុវណ្ណា ប្រធានសហគមន៍ ព្រែក កាំពី បាននិយាយថា៖ «នៅអន្លង់ផ្សោត និងរមណីយដ្ឋានព្រែក កាំពី នេះ នៅរយៈចុងក្រោយជាង ១០ឆ្នាំ នេះ ពីមួយឆ្នាំទៅមួយឆ្នាំ ស្ទើរគ្រប់រដូវកាលមិនមានភាពថយចុះឡើយ ភ្ញៀវមកទស្សនាមិនដែលដាច់ទេ»។

Cambodia Website Design

ប្រធានសហគមន៍ក៏បានបង្ហាញពីកត្តាដែលនាំឲ្យតំបន់ទេសចរណ៍ ធម្មជាតិមួយនេះទទួលបានភ្ញៀវចូលមកទស្សនាកាន់តែច្រើនផងដែរ ដោយលោកលើកឡើងថា៖ «មានកត្តាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍ នាំគ្នាមកលេងកម្សាន្តនៅអន្លង់ផ្សោត និងរមណីយដ្ឋានព្រែក កាំពី នេះ។ ក្រៅពីការទស្សនាសត្វផ្សោតទឹកសាប សិក្សាពីប្រវត្តិសាស្រ្តនៅតំបន់ជុំវិញនេះ ការទទួលទានអាហារជុំគ្នា ហើយអ្វីដែលទាក់ទាញផងដែរនោះ គឺវត្ថុអនុស្សាវរីយ៍ផ្សេងៗជាស្នាដៃចម្លាក់របស់អ្នកស្រុកដែល កែច្នៃចេញពីឈើធម្មជាតិពិតៗ»។

អានបន្ដនៅ ភ្នំពេញប៉ុស្ដិ៍

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក