កាយវិការ​ដំណេក​ស័ក្ដិសម​ ជួយ​ប្រដាប់​ភេទ​មាន​អានុ​ភាព​រឹងមាំ

12
Cambodia Website Design

មិនថាហាស្ដីឬក៏អត់ បុរសតែងតែពេញចិត្ដនឹងសកម្មភាពពីរយ៉ាង គឺដំណេកស្កប់ស្កល់ និងអានុភាពលិង្គរឹងមាំ។

ដេកច្រើនពេក ឬតិចពេក អាចបណ្ដាលមកពីកត្ដាសុខភាព តែកាយវិការដំណេកត្រឹមត្រូវគឺជាគន្លឹះចំពោះសុខភាព ភាពស្រួលខ្លួន និងជីវិតផ្លូវភេទភ្លឺស្វាង។

ដំណេកផ្កាយ

Cambodia Website Design

គេងផ្ងារសន្ធៃបោះដៃឡើងនិងកន្ធែកជើង គឺជាដំណេកគ្មានជំពាក់នរណាមួយរៀល។ អត្ថប្រយោជន៍គឺថា បុរសអាចទុកឱកាសឲ្យអាច្រមក់ដំឡើងឫទ្ធិ ៣ ទៅ ៥ ដងក្នុងមួយរាត្រី។

ដូច្នេះបើហៀបនឹង ភ្ញាក់ពីដំណេកកណ្ដាលអ្រធាត្រ អ្នកប្រាកដជាត្រូវទុលខោ។ បើរួមដំណេកជាមួយនារីសិចស៊ីរាងកាយស្រលូនទៀត អ៊ីចឹងអ្នកនឹងប្ដូរឈ្មោះដំណេកនេះទៅ ជាក្បាច់ងាយស្រួលប្រហារ។ ប៉ុន្ដែទោះដំណេកផ្ងារនេះផ្ដល់អត្ថប្រយោជន៍ក៏ដោយ ក៏វាអាចធ្វើឲ្យអ្នកឈឺខ្នងដែរ។ បើគេងស្រមុក ដៃគូអត់សប្បាយចិត្ដ ហើយបើដៃគូអត់ស្រួលចិត្ដវាគ្មានន័យអ្វីទៀតទេ។

ដំណេកបែរខ្នង

គេងចំហៀងបែបស្ដ្រីមានគភ៌ដោយអង្កុញជង្គង់ និងដៃ៖ ដំណេកនេះផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពសន្ធឹក រួមទាំង ជួយបញ្ចេញសារធាតុអាស៊ីតដែរ។

ទោះអ្នកមានដៃគូរួមគ្រែ និងត្រូវការភាពឯកជនកាយវិការដំណេកនេះពិតជាស័ក្ដិសម។ប៉ុន្ដែពេល អាប្អូនទុលឡើងខ្លាំង វាដល់ពេលឲ្យអ្នកពន្លាវាហើយ។ គួរតែគេងចំហៀងបែរទៅខាងស្ដាំ ពីព្រោះដំណេកខាងឆ្វេងត្រូវបានដឹងថា វាបង្កឲ្យសង្កត់លើក្រពះ សួត និងថ្លើម។

ដំណេកតម្រៀបសម

វាជាដំណេកជាមួយគូស្នេហ៍។ អ្នកទាំងពីរត្រូវគេងចំហៀងស្របគ្នា តែភាគីបុរសត្រូវនៅពីក្រោយដោយឱបត្រកងកាយានាងឲ្យផ្អឹបជាប់គ្នា។ ពេលនាងឲ្យភ្លើងខៀវហើយ វាដល់ពេលដែលអ្នកផ្ដើមប្រតិបត្ដិការ។ បើទោះបីជាយ៉ាងណាក៏ដោយ ដៃអ្នកពិតជាត្រូវទ្រទម្ងន់ខ្លួននាងខ្លាំងដែលត្រូវស៊ូទ្រាំបន្ដិច។

ដំណេកផ្អៀង

ដំណេកផ្អៀងទៅម្ខាងដោយដាក់ដៃទាំងពីរសណ្ដូកតាមដងខ្លួនដូចបន្ទះ ក្ដារបញ្ឈរ។ ដំណេកកាយវិការនេះធ្វើឲ្យឆ្អឹងខ្នងត្រង់ល្អសម្រាប់សុខភាពខ្នង ហើយបើអ្នកដឹងភ្ញាក់ពីដំណេកពេលកណ្ដាលអ្រធាត្រ កាំភ្លើងអ្នកអាចភ្ជង់ចង្កេះដៃគូ។

ដំណេកផ្កាប់មុខ

ដេកទ្រោបលើពោះដាក់ដៃក្រោមខ្នើយ៖ ការគេងផ្កាប់អាចជាប្រយោជន៍ បើអ្នកស្រមុក តែមិនត្រូវការអ៊ីចឹងទេ។ គេងផ្កាប់ធ្វើឲ្យលិង្គមិនរឹងមាំ។

អ្នកគួរតែគេងលើករាងកាយឡើងផុតពីកម្រាលពូក ហើយប្រដាប់ភេទគួរត្រូវកល់ភួយចំទើតឡើងផងដែរ។ប៉ុន្ដែយ៉ាងណាមិញ ដំណេកដ៏នឿយហត់នេះ ដែលធ្វើឲ្យសំប៉ែតលិង្គ គ្មានបុរសណាអាចធ្វើវាដោយជោគជ័យទេ៕

ប្រភព៖ ww.postkhmer.com

Comments

comments

You might also like More from author