ស្ថានភាព​ចុង​ក្រោយ​នឹង​ធ្វើ​ឱ្យ​​លោក​កឹ​ម​ សុខា ​តឹងទ្រូង

នៅពេលដែលស្រីមុំបានឆ្លើយសារភាពថា សម្លេងក្នុងខ្សែអាត់ថតសម្លេងនោះ គឺពិតជាសម្លេងនាង ហើយនិយាយទៀតថា នាងពិតជាបានមានទំនាក់ទំនងស្នេហាជាមួយលោកកឹម សុខា មែននោះ ចម្លើយរបស់នាងមានឥទ្ធិពលហួសពីរឿងស្នេហាត្រីកោណទៅទៀត ។

ចម្លើយសារភាពរបស់ស្រីមុំនឹងបើកផ្លូវឱ្យតុលាការបន្តនីតិវិធីបន្តទៀត ចំពោះរឿងស្នេហាលួចលាក់របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។

លោកកឹម សុខា បានចាកចេញពីប្រទេសកម្ពុជា នៅមុនពេលដែលស្រីមុំ ផ្តល់ចម្លើយដល់តុលាការ ។

ក្រោយមកទៀត តុលាការក៏រួសរាន់ចេញដីកាបន្តទៀត ដើម្បីបន្តនីតិធីដោយកោះហៅស្រីមុំដដែល និងធី សុវណ្ណថា ដើមបណ្តឹងបរិហាកេរ្តិ៍ ដើម្បីសាកសួរបន្តទៀត ។ យោងតាមដីកានោះ ធី សុវណ្ណថា នឹងត្រូវមកតុលាការនៅថ្ងៃទី២៧ ចំណែកស្រីមុំ ត្រូវមកតុលាការនៅថ្ងៃទី២៩ ។

នីតិវិធីចេះតែបន្តទៅមុខហើយការវិវត្តន៍ ចេះតែមិនល្អសម្រាប់លោកកឹម សុខា ។ ទោះបីជាលោកបានចាកចេញទៅក្រៅប្រទេសក្តី លោកកឹម សុខា ទំនងជាតាមដាននីតិវិធីច្បាប់នេះ ដោយយកចិត្តទុកដាក់ដើម្បីដឹងថា តើវានឹងប៉ះពាល់ដល់ជីវិតនយោបាយរបស់លោក ឬយ៉ាងណា ។

ទោះបីជាលទ្ធផលចុងក្រោយ មិនដឹងជាយ៉ាងណាក្តី វាប្រាកដណាស់ដំណើរការនីតិវិធីតុលាការពីមួយជំហាន ទៅមួយជំហាន នឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីរបស់លោកកឹម សុខា ៕

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ