ស្គាល់អញ​​ហើយ អត់​និយាយ​រក គឺ​ឈឺ​សាច់ចឹង

0

រាជធានីភ្នំពេញ ៖ យុវជន២ក្រុមបន្ទាប់ពីចេញក្លិប បានដេញវាយគ្នានៅតាមដងផ្លូវរហូតដល់ក្នុងផ្ទះ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន និងខូចខាតម៉ូតូ២គ្រឿង ដែលហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី២១ មេសា ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពឱ្យដឹងថា ជនរងគ្រោះបែកក្បាលឈ្មោះវុធ ពន្លឺ អាយុ២០ឆ្នាំ និងម៉ូតូ២គ្រឿង ដែលខូចខាតមានមួយគ្រឿង MSX ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 1FU-2028 និងមួយទៀតម៉ាក Wave ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ ។

បើតាមជនរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៥នាក់ ប្រុសទាំងអស់ជិះម៉ូតូ២គ្រឿងចេញមកពីក្លិបមួយកន្លែង តាមបណ្តោយផ្លូវ២០១១ ពេលដែលកំពុងជិះតាមផ្លូវត្រឡប់ទៅផ្ទះ ស្រាប់តែមានជនមួយក្រុម មានគ្នាជិត១០នាក់ ជិះម៉ូតូ៣គ្រឿង FZ ពណ៌ខ្មៅមួយគ្រឿង និងហុងដាឌ្រីម២គ្រឿង មិនចាំស្លាកលេខ ជិះមកតាមពីក្រោយ ហើយស្រែកថា «ពួកវាហ្នឹងហើយ ធ្វើឱ្យក្រុមខ្លួនភ័យបានបន្ថែមល្បឿនជិះរត់គេច រហូតដល់ច្រកចូលផ្ទះជាផ្លូវឌឿងហែម ក៏ត្រូវជនដៃដល់តាមមកទាន់យកដុំថ្ម និងខ្សែក្រវាត់វាយបែកក្បាល និងគប់ម៉ូតូខូចខាត២គ្រឿង ។

ប្រភពដដែលបន្តថា ក្រុមជនដៃដល់ដែលដេញវាយក្រុមពួកគេនោះ ជាមនុស្សធ្លាប់ស្គាល់គ្នា និងជាអ្នកភូមិជាមួយគ្នាទៀត ហើយមុនពេលដេញវាយនេះ ជនដៃដល់ក៏បានចូលក្លិបកំសាន្តជាមួយគ្នាដែរ តែមិនបាននិយាយស្តីរកគ្នា និងឈ្លោះប្រកែកគ្នាទេ តែមិនដឹងថា ហេតុអ្វីបានគេដេញវាយទេ ព្រោះគ្មានគំនុំនិងគ្នាផង ។

ក្រោយពេលកើតហេតុខាងជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងទេ បានត្រឹមតែទៅព្យាបាលរបួស និងជុសជុលម៉ូតូដោយខ្លួនឯងប៉ុណ្ណោះ ។

ប្រភព៖https://kohsantepheapdaily.com.kh/article/142986.html

You might also like More from author

Leave A Reply

Your email address will not be published.