លោក កែម ឡី៖ អ្នកវិភាគដូរបាយ

0 3
Cambodia Website Design

លោក កែម ឡី លោកដាក់ខ្លួនលោកជា អ្នកវិភាគដូរបាយ ហើយគាត់បានបញ្ចេញនៅគំនិតមួយចំនួនដូចតទៅ៖

ធ្លាប់ដូរបាយកសិករគំរូ លោក រស់ ម៉ៅ បានបីដងរួចហើយ

កន្លងមក មានសាធារណជនខ្លះបានផ្តល់នាមថា ជាអ្នកវិភាគដូរបាយ អ្នកវិភាគបាវបម្រើ អ្នកវិភាគសុីឈ្នួល អ្នកវិភាគឡប់ៗ ។ល។ គឺពិតជាត្រឹមត្រូវណាស់ពីព្រោះ ៖

Cambodia Website Design

១ អ្នកវិភាគដូរបាយ គឺពិតជាត្រឹមត្រូវដោយសារតែទៅណាមកណា ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសតែងតែផ្តល់ការស្នាក់នៅ ផ្តល់បាយមួយពេលឬពីរពេលដោយឥតគិតថ្លៃ។ ខ្ញុំបាទសុខចិត្តហូបបាយពលរដ្ឋដែលផ្តល់ដោយភាពស្អាតស្អំប្រសើរជាងតំណែងដែលយកមកធ្វើបាបប្រជាពលរដ្ឋ។

២ អ្នកវិភាគបាវបម្រើ ពិតជាត្រឹមត្រូវព្រោះថា បម្រើព័ត៌មានពិត និងមានលក្ខណៈវិទ្យាសាស្រ្តជូនពលរដ្ឋប្រសើរជាងបម្រើជនទុច្ចរិត ។ខ្ញុំសូមសន្យាបម្រើពលរដ្ឋក្នុងការរួមចំណែកផ្តល់ព័ត៌មានពិតនេះរហូតដល់ថ្ងៃស្លាប់។

៣ អ្នកវិភាគសុីឈ្នួល ពិតជាត្រឹមត្រូវពីព្រោះ កន្លងមក ពេលវិភាគម្តងៗតែងតែបានឈ្នួលជាទឹកបរិសុទ្ធមួយដបតូចតម្លៃ៥០០រៀល។ ខ្ញុំបាទរីករាយវិភាគសុីឈ្នួលពលរដ្ឋបើទោះជាទទួលបានតែទឹកបរិសុទ្ធដបតូចមួយដបក៏ដោយ។

៤ អ្នកវិភាគឡប់ៗ ពិតជាត្រឹមត្រូវដោយសារតែក្នុងប្រព័ន្ធសាធារណ:បច្ចុប្បន្ននេះ អ្នកស្អាតស្អំ អ្នកនិយាយត្រង់ អ្នកមិនចេះពុករលួយ អ្នកធ្វើត្រឹមត្រូវ និងអ្នកដែលបម្រើពលរដ្ឋពិតប្រាកដត្រូវបានគេចោទថាឡប់ៗ ល្ងង់ និងមិនមានប្រាជ្ញាទៅវិញ។

អ្នកមានសមត្ថភាព មានជំនាញ ត្រឹមត្រូវ មានបទពិសោធន៏គ្រប់គ្រាន់ គួរប្រកបមុខរបរស្អាតស្អំ ត្រឹមត្រូវ និង ធ្វើការងារ ប្រកបដោយកិត្តិយស និង រក្សាកេរ្តិ៏ឈ្មោះរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិយើង។

សូមអរគុណដល់អ្នកផ្តល់នាមទាំងនេះ។

ប្រភព៖ https://www.facebook.com/KemLeyResearcherOfficial/

You might also like More from author

Leave A Reply

Your email address will not be published.