អង្គ​ការ​ផ្កាយ​សមុទ្រ សម្ពោធ​ទីលាន​កីឡា​សម្រាប់​ក្មេង​អនា​ថា

0

ភ្នំពេញ: អង្គការផ្កាយសមុទ្រ (ISF) ដែលជាអង្គការមានទស្សនវិស័យផ្តោតការយកចិត្តទុកដាក់ផ្នែកបណ្តុះបណ្តាលកីឡាបាល់ទាត់ដល់ក្មេងអនាថា គ្មានទីពឹង បានពង្រីកបន្ថែមនូវទីលានបាល់ទាត់ដ៏ធំបន្ថែមទៀតនៅឯជាយក្រុងក្នុងទំហំជាង ២ ហិកតាកន្លះដើម្បីបម្រើការប្រកួតដល់កុមារកម្ពុជាជាមួយដៃគូអង្គការផ្សេងទៀត។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃសៅរ៍ ដែលចូលរួមអធិបតីភាពពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះលោក Robert Gazzy ប្រធានក្រុមប្រឹក្សាភិបាលនៃ ISF មានប្រសាសន៍ថា៖ ការពង្រីកទីលានទៅដល់កណ្តាលតំបន់ជាយក្រុងនេះជាតម្រូវការចាំចាច់របស់កុមារា-កុមារីកម្ពុជា ដែលគ្មានទីពឹង»។

លោកបានប្រាប់បន្តថា៖ «អង្គការរបស់យើងប្រឹងប្រែងស្វែងរកដៃគូឧបត្ថម្ភសប្បុរសជននៅក្រៅប្រទេស ដើម្បីមានមូលនិធិអប់រំ និងបណ្តុះបណ្តាលវិស័យកីឡាបាល់ទាត់ដល់ពួកគេ»។

លោកបានធ្វើការរំឭកពីការប្រឹងប្រែងរបស់អង្គការ ដែលចំណាយពេលតាំងពីឆ្នាំ ២០១៤ ដើម្បីទិញដីវាលស្រែចាក់បំពេញចំនួន ២ ហិកតាកន្លះនៅភូមិព្រះធាតុ សង្កាត់ រលួស ខ័ណ្ឌដង្កោ ដែលពីមុននៅក្នុងទឹកដីខេត្តកណ្តាល ដើម្បីសាងសង់ទីលានបាល់ទាត់ដ៏ទំនើបនេះ ហើយការបើកសម្ពោធនៅក្នុងឱកាសនេះគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កញ្ញាជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រ បានឲ្យដឹងថា៖ «អង្គការផ្កាយសមុទ្របានចាប់ប្រតិបត្តិការជួយក្មេងលំបាកក្រីក្រក្នុងការអប់រំ និងបណ្តុះបណ្តាលនេះរយៈពេល ៩ ឆ្នាំមកហើយ។ បើគិតជាចំនួនបានបណ្តុះបណ្តាលគឺបានជាង ១ ម៉ឺននាក់ឯណោះ ហើយបច្ចុប្បន្នមានសិស្ស ៣៨០០ នាក់៕

ប្រភព៖ www.postkhmer.com

You might also like More from author

Leave A Reply

Your email address will not be published.