ព្រះ​តេជ​គុណ​ធម្ម​ជយោ​របស់​ថៃ ទាម​ទារ​លក្ខ​ខណ្ឌ​បី​ដើម្បីប្រ​គល់​ខ្លួន​

13
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្រុងបាងកកៈ ប្រមុខនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ថៃ បាននិយាយពីថ្ងៃសៅរ៍ថា អ្នកតំណាងម្នាក់របស់ព្រះតេជគុណ ព្រះធម្មជយោ បានកំណត់លក្ខខណ្ឌបី ក្នុងនោះមានទាំងការផ្តល់ឲ្យភ្លាមៗនូវការបង់ប្រាក់ដើម្បីនៅក្រៅឃុំ សម្រាប់ការប្រគល់ខ្លួនរបស់ព្រះអង្គ ចំពោះការចោទប្រកាន់ការលាងលុយកខ្វក់ផងដែរ។

លក្ខខណ្ឌទាំងនោះត្រូវបានរៀបចំ នៅឯជំនួបមួយដែលបាន រៀចំ កាលពីថ្ងៃសុក្ររវាង DSI ក្រុមអ្នកតំណាងនៃវត្តធម្មកាយ និងក្រុមពុទ្ធបរិស័ទជាច្រើនទៀត។

ប្រមុខ DSI វរសេនីយ៍ឯក Paisit Wongmuang បាននិយាយថា មិនបានឈានដល់ដំណោះស្រាយណាមួយទេ ហើយកិច្ចប្រជុំមួយទៀត ត្រូវបានគ្រោងធ្វើនៅ ថ្ងៃចន្ទនេះ។

Cambodia Website Design

លក្ខខណ្ឌទីមួយ ព្រះចៅអធិការអង្គនោះចង់បានឲ្យគេផ្តល់ការបង់ប្រាក់នៅក្រៅឃុំ បន្ទាប់ពីសវនាការចោទប្រកាន់ទាំងនោះ មិនថា បញ្ហានោះ ស្មុគស្មាញយ៉ាងណា។ មាត្រា ២៩ នៃច្បាប់ សង្ឃឆ្នាំ ១៩៤១ ចែងថា ក្រុមអ្នកស៊ើបអង្កេតអាចចាត់វិធានការផ្សឹកព្រះសង្ឃដែលកំពុងប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌ និងបដិសេធការបង់ប្រាក់ធានា បើសិនជាពួកគេត្រូវបានចាត់ទុកថាមិនសមរម្យ។

ប្រមុខសង្ឃអង្គនេះ ត្រូវបានគេរាយការណ៍ថា ស្ទាក់ស្ទើរមិនហ៊ានប្រគល់ខ្លួនឲ្យ DSI ទេ សូម្បីតែក្រុមអ្នកស៊ើបអង្កេត បាន និយាយថា ពួកគេនឹងអនុញ្ញាតឲ្យបង់ប្រាក់នៅក្រៅឃុំ និងបានកំណត់ប្រាក់ធានាត្រឹម ៥ លានបាតក្តី។

លក្ខខណ្ឌទីពីរ ព្រះធម្មជយោ ចង់ឲ្យក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យព្រះមង្គលក្លៅ របស់កងទ័ពភូមិន្ទថៃមកពិនិត្យព្រះអង្គនៅឯវត្តមិនយកពេទ្យក្រុមប្រឹក្សាសុខាភិបាលថៃទេ។

វរសេនីយ៍ ឯក Paisit បាននិយាយថា លក្ខខណ្ឌទីបី ប្រមុខសង្ឃខេត្តប៉ាធុមថានី ព្រះទែពប្រាថាណាសុទ្ធី ដែលវត្តធម្មកាយទាំងនោះ ត្រូវចូលរួមនឹង DSI ក្នុងការចោទប្រកាន់ព្រះអធិការអង្គនេះ។

ចៅអធិការ វ័យ ៧២ វស្សាអង្គនោះ ត្រូវបានចោទប្រកាន់ពី បទពាក់ព័ន្ធ នឹងការលាងលុយកខ្វក់ និងទទួលអចលនទ្រព្យដែលគេលួចក្នុងតម្លៃ ១,២ ពាន់លានបាត ក្នុងការពាក់ព័ន្ធជាមួយនឹងការ គៃបន្លំប្រាក់ ១២ ពាន់លានបាតពីធនាគារសហករណ៍ Klongchan Credit Union Cooperative ប៉ុន្តែព្រះអង្គបដិសេធ៕

ប្រភព៖ http://www.postkhmer.com/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក