ឡាន​ទំនើប​ តម្លៃ​រាប់​សែន​ដុល្លារ ត្រូវ​បោះ​បង់​ចោល​ព្រៃ​គ្រប​ជិត

4
Cambodia Website Design

យ៉ាងហោចណាស់មានរថយន្តទំនើបៗប្រមាណ ២០០គ្រឿង ត្រូវម្ចាស់បោះបង់ចោលរហូតព្រៃគ្របជិត នៅក្នុងទីក្រុង Chengdu ប្រទេសចិន។ ក្នុងនោះ Bentley, Land Rovers, Audi និង Mercedes Benz ជាដើម សុទ្ធតែត្រូវទុកចោលរាប់ឆ្នាំព្រៃគ្របស្ទើរមើលមិនឃើញ។

បើតាមការឲ្យដឹងពីមន្រ្តីនៅតំបន់នោះ រថយន្តដែលបោះបង់ចោលភាគច្រើនគឺពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្ម ហើយខ្លះទៀត ម្ចាស់ឡានគ្មានឯកសារគ្រប់គ្រាន់ទាក់ទងនឹងរថយន្ត។

ចំនួនឡានទុកចោលយ៉ាងច្រើន បានក្លាយជារឿងឈឺក្បាលសម្រាប់មន្រ្តីនៅក្នុងតំបន់ ព្រោះមិនដឹងត្រូវធ្វើយ៉ាងណាចំពោះរថយន្តទាំងនោះ។ រថយន្តខ្លះអាចយកទៅដាក់លក់ដេញថ្លៃ ឯខ្លះទៀតត្រូវទុកចោលក្លាយជាខ្មោចឡាន៕

Cambodia Website Design

34F99B8A00000578-0-image-a-113_1465226748768

Comments

comments

You might also like More from author