លោក កែម ឡី៖ មតិផ្ទុយនិងពហុគំនិតជាគន្លឹះនៃដំណោះស្រាយ

6
Cambodia Website Design

កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៦ លោក កែម ឡី បានចែកចាយគំនិតមួយចំនួនដូចតទៅ

បញ្ហាធំ តូចក្តី បញ្ហាធ្ងន់ធ្ងរ ឬ ស្មុគស្មាញក្តី ក៏នៅតែមានដំណោះស្រាយដែរ នៅពេលដែលយើងបើកចំហ ទទួលយកគំនិតផ្ទុយគ្នា និងពហុគំនិតជាពិសេសរបកគំហើញចេញពីការសិក្សាស្រាវជ្រាវជាក់លាក់ និងសំយោគមតិទាំងនោះយកមករួមគ្នាដោះស្រាយ។

ពេលដែលពលរដ្ឋមានការយល់ឃើញខុសៗគ្នា ទស្សនៈនយោបាយផ្សេងៗគ្នា មិនមែនជាការបែកបាក់គ្នាទេ ប៉ុន្តែផ្ទុយទៅវិញ វាជាការចាប់ផ្តើមធ្វើការជជែកគ្នាប្រកបដោយការគោរព និងសីលធម៌ខ្ពស់ និង ជាការឆ្លុះបញ្ចាំងពីដំណើរកសាងវប្បធម៌នយោបាយប្រជាធិបតេយ្យ និងរកឃើញដំណោះស្រាយល្អៗជូនពលរដ្ឋ និងប្រទេសជាតិ។

Cambodia Website Design

ផ្នែកសំខាន់ៗឬសូចនាករនៃការវាស់វែងកម្រិតប្រជាធិបតេយ្យរួមមាន ៖

១ ការអនុវត្តមុខងាររបស់រដ្ឋាភិបាល Functioning of Government
២ ដំណើរការនៃការបោះឆ្នោត Process of Election
៣ វប្បធម៌នយោបាយ Political Culture
៤ ការចូលរួមរបស់ពលរដ្ឋ People Participation និង
៥ សិទ្ធិសេរីភាពរបស់ពលរដ្ឋ Civil Liberties

កម្រិតទាំង៥ខាងលើរបស់កម្ពុជាក្នុងការអនុវត្តប្រជាធិបតេយ្យនៅទាបជាង៥ និងប្រទេសមិនមានប្រជាធិបតេយ្យ ឬ Hybrid Democracy , Democracy Index , Intellectual Economists Group 2015.

ដូចនេះ សូមពលរដ្ឋ បង្កើនការចូលរួម ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដើម្បីឲ្យមានឥទ្ធិពលលើវប្បធម៌នយោបាយ និងជម្រុញឲ្យរដ្ឋាភិបាលបំពេញមុខងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវចំពោះពលរដ្ឋ និងសង្គម។

ប្រភព៖ www.facebook.com/KemLeyResearcherOfficial/

Comments

comments

You might also like More from author