លោក កែម ឡី៖ កម្មវិធីទី២គឺ ផលិតវត្ថុតាងកោះខ្មែរទាំងជាង៦០កោះ

0 1
Cambodia Website Design

បន្ទាប់ពីកម្មវិធីទីមួយរបស់លោកត្រូវបានបញ្ចប់ លោកបានបង្កើតកម្មវីធីទីពីរបន្ដទៀត តើកម្មវិធីទីពីរនេះមានអ្វីខ្លះសូមអានខាងក្រោមដូចតទៅ៖

បន្ទាប់ពីកម្មវិធីទី១ គឺ១០០រាត្រីត្រូវបានបញ្ចប់នៅខែតុលា២០១៦នេះ ខ្ញុំបាទនឹងចាប់ផ្តើមសិក្សាស្រាវជ្រាវដើម្បីផលិតវត្ថុតាងក្នុងកម្មវិធីទី២គឺ កម្មវិធីផលិតវត្ថុតាងកោះទាំងជាង៦០កោះខ្មែរនៅក្នុងខេត្តទាំង៤នៃតំបន់សមុទ្រខ្មែរ។

ដោយហេតុផលនៃសម្បទានកោះបានផ្តល់ដល់ក្រុមហ៊ុនស្ទើរតែទាំងស្រុងនោះ ការអភិវឌ្ឍន៍អាចមានការប្រែប្រួល យើងខ្ញុំយល់ឃើញថា កោះទាំងឡាយដែលសម្បទានរួចហើយនោះអាចមានហានិភ័យក្នុងការបាត់បង់ទៅថ្ងៃអនាគតដូចដីសម្បទានជាប់ព្រំដែនដែរនោះ យើងខ្ញុំនឹងចាប់ផ្តើមផលិតវត្ថុតាងតាមលក្ខណៈសំខាន់ៗបីដូចជា ៖

Cambodia Website Design

១ ផលិតជាឯកសារស្រាវជ្រាវ និងបោះពុម្ភសៀវភៅ
២ ផលិតជាឯកសារស្រាវជ្រាវជារូបថតគ្រប់ជ្រុងជ្រោយ
៣ ផលិតឯកសារស្រាវជ្រាវជាខ្សែវីដេអូវែង និងភាពយន្តឯកសារមួយចំនួនទៀតនៅគ្រប់កោះទាំងអស់របស់ខ្មែរ។

យើងខ្ញុំយល់ឃើញថា ពី១០ទៅ២០ឆ្នាំទៀត ឯកសារទាំងនេះអាចមានប្រយោជន៍សំខាន់បំផុតសម្រាប់ការតវ៉ានៅពេលដែលមានការប្រែប្រួលក្នុងករណីបាត់បង់ទៅប្រទេសជិតខាង។

ម៉្យាងវិញទៀត នៅប្រទេសយួន និងសៀមមានច្បាប់សមុទ្រ ចំណែកខ្មែរមិនទាន់មានច្បាស់សមុទ្រ។ ជាងនេះទៅទៀត ដោយសារតែតាំងពីយួនឈ្លានពានខ្មែរនៅ១៩៧៩មក ព្រំសីមាសមុទ្រពុំទាន់មាននៅឡើយ។ ខ្ញុំបាទយល់ឃើញថា អាយុជីវិតដែនដី និងសមុទ្រខ្មែរសម្រាប់ក្មេងជំនាន់ក្រោយស្ថិតនៅលើដៃរបស់យើងទាំងអស់គ្នាហើយ តែយើងត្រូវរៀបចំសម្រាប់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមហ៊ុនយួននិងចិនជាក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនយោធា ករណីពួកគេទទួលបានដីនិងកោះសម្បទាន ហើយយកម្មករពីយួន និងចិនមកធ្វើ តើកម្មករជានរណា? អនាគតទៅជាបែបណា? យើងមានប្រវត្តិបាត់បង់ដែរឬអត់ ? នេះជាចម្លើយដែលត្រូវឆ្លើយទាំងអស់គ្នា និងចម្លើយចេញពីការសិក្សា

ករណីមានយុវជនយើងចង់ចូលរួមសិក្សាស្រាវជ្រាវនិងផលិតវត្ថុតាង យើងខ្ញុំនិងអញ្ជើញចូលរួមដើម្បីសរសេរគម្រោងស្រាវជ្រាវជាក់លាក់ជាមួយគ្នា។

សូមបញ្ជាក់ថា រយៈពេលស្រាវជ្រាវមាន៣ខែដាច់ពីខែតុលាឆ្នាំនេះ និងបន្ទាប់ពីកម្មវិធី១០០រាត្រីបញ្ចប់នៅខែតុលា២០១៦នេះ។ ថវិកាស្រាវស្រាវត្រូវចំណាយដោយខ្លួនឯង។ សូមបញ្ជាប់បន្ថែមដល់យុវជន ការស្រាវជ្រាវត្រូវឆ្លងសមុទ្រទៅសម្រាកលើកោះទាំងអស់ និងការចំណាយគ្រប់បែបយ៉ាងនោះ យុវជនត្រូវចំណាយដោយខ្លួនឯងករណីចង់ចូលរួម ។ សូមទាក់ទងតាម ០១២ ៧៨៧ ០៨៤។

ប្រភព៖ https://www.facebook.com/KemLeyResearcherOfficial/

You might also like More from author

Leave A Reply

Your email address will not be published.