ទីក្រុង​អាថ៌កំបាំង​ធំៗ​ដែល​កប់​បាត់​នៅ​សៀមរាប នឹង​ត្រូវ​លាត​ត្រដាង​ថ្ងៃ​ស្អែក​នេះ

0 4
Cambodia Website Design

តាមរយៈការសិក្សាស្រាវជ្រាវថ្មីៗបានបង្ហាញឲ្យឃើញថា ទីក្រុងបុរាណទាំងឡាយដែលកប់បាត់ខ្លួននៅខេត្តសៀមរាប មានទំហំធំជាងអ្វីដែលធ្លាប់រកឃើញពីមុនទៅទៀត។ បុរាណវិទូជនជាតិអូស្ត្រាលី Damian Evans គ្រោងលាតត្រដាងព័ត៌មានលម្អិតទាក់ទងនឹងទីក្រុងបុរាណទាំងនោះ នៅស្នាក់ការក្រុមអ្នកស្រាវជ្រាវ Royal Geographic Society ទីក្រុងឡុងដុង នាថ្ងៃចន្ទស្អែកនេះ។

angkor-1
ការស្រាវជ្រាវជាច្រើនឆ្នាំចុងក្រោយនេះ បានរកឃើញតឹកតាងថ្មី បង្ហាញថាទីក្រុងបុរាណដែលកប់បាត់ដានក្នុងព្រៃព្រឹក្សាជិតប្រាសាទអង្គរវត្ត មានទំហំធំជាងអ្វីដែលគេធ្លាប់បានដឹងពីមុនមក។ លទ្ធផលស្រាវជ្រាវដែលគូរឡើងតាមរយៈបច្ចេកវិទ្យាស្កេនឡាស៊ែរពីលើអាកាស រំពឹងថានឹងបង្ហាញលម្អិតនៅស្នាក់ការក្រុមអ្នកស្រាវជ្រាវ Royal Geographic Society ក្នុងទីក្រុងឡុងដុង នាថ្ងៃចន្ទស្អែកនេះ ដោយបុរាណវិទូអូស្ត្រាលី Damian Evans។
Untitled4

Cambodia Website Design

តាមរយៈការដកស្រង់សម្ដីដោយសារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេស លោក Damian Evans បាននិយាយថា៖ “យើងបានរកឃើញទីក្រុងទាំងអស់នៅក្រោមព្រៃព្រឹក្សា ដែលគ្មាននរណាដឹងថាមាននៅទីនោះឡើយ… នៅព្រះខ័ន និងកំពង់ស្វាយ ហើយគ្រាន់តែថាយើងមិនបានចូលទៅដល់ផ្នែកមួយ នៃមហេន្ទ្របវ៌ត លើភ្នំគូលែន (ក្នុងការស្ទាបស្ទង់ឆ្នាំ២០១២)។ លោកបានបញ្ជាក់ទៀតថា៖ “នៅពេលនេះ យើងបានទទួលការយល់ស្របទាំងស្រុង ហើយវាពិតជាធំណាស់… ធំស្មើនឹងរាជធានីភ្នំពេញ។

របកគំហើញរបស់លោក Evans ក៏គ្រោងបោះពុម្ពផ្សាយលើព្រឹត្តិបត្រវិទ្យាសាស្រ្ត Archaeological Science ផងដែរ។ នៅពេលនេះ ក្រុមអ្នកស្រាវជ្រាវ Royal Geographic Society នៅទីក្រុងឡុងដុង ចក្រភពអង់គ្លេស មិនទាន់បកស្រាយអ្វីពាក់ព័ន្ធនឹងរបកគំហើញដ៏អស្ចារ្យនេះនៅឡើយទេ៕

ប្រភព៖ news saby http://news.sabay.com.kh/article/737967

You might also like More from author

Leave A Reply

Your email address will not be published.