ង៉ែត សូរង្សី រំឭក​អនុស្សាវរីយ៍​ជាមួយ ថែល ថៃ មុន​ចូល The Voice​ 2

17
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ង៉ែត សូរង្សី បាននិយាយថា តាមពិតរូបនាង និងបេក្ខជន ថែល ថៃ សុទ្ធសឹងតែធ្លាប់ជាប់ជាជយលាភីកម្មវិធីប្រលងចម្រៀងក្នុងស្រុកមួយចំនួនជាមួយគ្នាកន្លងមក មុនពេលចូលរួមកម្មវិធី The Voice Cambodia រដូវកាលទី២នេះ។

“តាំងពីនោះខ្ញុំ និងគាត់ស្រលាញ់រាប់អានគ្នាដូចបងប្អូនអញ្ចឹង! តែពេលនេះខ្ញុំទៅចោលគាត់ ស្ដាយដែរហ្នឹង ប៉ុន្តែមកពីខ្ញុំមិនមែនមកពីកម្មវិធីទេ”។ ង៉ែត សុរង្សី ថ្លែងមកកាន់ Sabay។

nget

Cambodia Website Design

បើតាមអតីតបេក្ខភាព ដែលទើបធូរស្បើយពីអាការៈសន្លប់រូបនេះបានឱ្យដឹងថា នៅក្នុងការប្រឡងកម្មវិធី”ពេជ្រកំពុងច្នៃ” របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍អំឡុងឆ្នាំ ២០១០ នាងជាជយលាភីលេខ១ផ្នែកចម្រៀងសម័យ ខណៈបេក្ខជន ថែល ថៃ បានទទួលចំណាត់ថ្នាក់លេខ២ ហើយអ្នកទាំងពីរទទួលបានថវិកាមួយចំនួន និងពានរង្វាន់ម្នាក់១។

ថែល ថៃ, កែវ កាន់ហា, ង៉ែត សូរង្សី នៅក្នុងកម្មវិធី The Best Star 2014
ថែល ថៃ, កែវ កាន់ហា, ង៉ែត សូរង្សី នៅក្នុងកម្មវិធី The Best Star 2014

នាងរំលឹកទៀតថានៅក្នុងឆ្នាំ ២០១៤ ពួកគេបានជួបគ្នាម្ដងទៀត នៅក្នុងការប្រកួតប្រជែងកម្មវិធី The Best Star របស់ទូរទស្សន៍អប្សរា ហើយកាលនោះនាងបានចំណាត់ថ្នាក់លេខ២លើទឹកដមសំឡេងផ្អែម។ ដោយឡែកបេក្ខជន ថែល ថៃ ទទួលបានចំណាត់ថ្នាក់លេខ៣ផ្នែកប្រជាប្រិយភាព ហើយទទួលបាននូវទឹកប្រាក់ និងពានរង្វាន់ម្នាក់១ដូចគ្នា។

ទោះបីជាយ៉ាងណា ង៉ែត សុរង្សី សង្ឃឹមថា អតីតដៃគូជយលាភីរបស់នាងអាចធ្វើបានល្អ ហើយទទួលបានជោគជ័យក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២នេះបន្ថែមលើជោគជ័យចាស់មានស្រាប់៕

ប្រភព៖ news.saby.com.kh

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក