កោះរុង ជាកោះឋានសួគ៍ធម្មជាតិ

0

[ot-gallery url=”http://cambopage.com/archives/gallery/%E1%9E%80%E1%9F%84%E1%9F%87%E1%9E%9A%E1%9E%BB%E1%9E%84-%E1%9E%87%E1%9E%B6%E1%9E%80%E1%9F%84%E1%9F%87%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%BD%E1%9E%82%E1%9F%8D%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98″]

បើបានទៅកម្សាន្តនៅខេត្តព្រះសីហនុ សូមកុំរំលងកោះរុង ដែលជាកោះឋានសួគ៍ធម្មជាតិ ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភៈ! កោះរុង គឺជាកោះមួយដែលមានទេសភាពស្រស់បំព្រងក្នុងចំណោមកោះនានានៅខេត្តព្រះសីហនុ។ តំបន់កោះនេះមានផ្ទៃដីគ្របដណ្ដប់៧៨គីឡូម៉ែត្រការ៉េ មានប្រវែងលាតសន្ធឹងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ និងចំណុចខ្ពស់បំផុតរបស់កោះមានកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

កោះរុង ស្ថិតនៅចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រក្រុងព្រះសីហនុ។ ប្រសិនបើយើងធ្វើដំណើរពីកំពង់ផែទៅកាន់កោះរុងដោយកាណូតល្បឿនលឿននោះ គឺត្រូវប្រើពេលប្រមាណជា៣០នាទីតែប៉ុណ្ណោះនឹងបានទៅដល់កោះនេះជាមិនខាន។

ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភះ។

ក្រៅពីនេះទៀត កោះរុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។

ប្រភព៖ https://www.facebook.com/ABCcambodiafamily/

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ

Leave A Reply

Your email address will not be published.