ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ម្ចាស់​​ពាន The Voice Cambodia 2 ​នេះ មាន​ប្រវត្តិ​តស៊ូ​ខ្លាំង!

ម្ចាស់​​ពាន The Voice Cambodia 2 ​នេះ មាន​ប្រវត្តិ​តស៊ូ​ខ្លាំង!
June 20
03:14 2016

សំឡេងហ៊ោកញ្ជ្រៀវពេញ Studio The Voice Cambodia អបអរសាទរទៅជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ ដោយឈ្នះលើបេក្ខជន៣រូបទៀតអម្បាញ់មិញនេះ។

ជាមួយជយលាភីនេះ យុវជនមកពីខេត្តព្រះវិហាររូបនេះ ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀលពីកម្មវិធី ១០០០ដុល្លារពីអគ្គនាយកក្រុមហ៊ុនហង្សមាស ២០០០ដុល្លារពីម្ចាស់ឧបត្ថម្ភកម្មវិធី និងក្លាយជាតារាចម្រៀងចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាស រួមទាំងក្លាយជាសមាជិករបស់កម្មវិធី The Voice ពិភពលោកថែមទៀតផង។

យ៉ាងណាមិញមុនបានក្លាយជាម្ចាស់ពាន The Voice Cambodia ថែល ថៃ ជួបរឿងរ៉ាវបែបណាខ្លះនៅក្នុងជីវិត តោះតាមដានជីវប្រវត្តិលោកជាមួយ Sabay ខាងក្រោម៖

ជីវិតកុមារភាព និងកាលនៅស្រុកកំណើត

ថែល ថៃ មានស្រុកកំណើតមកពីខេត្តកំពង់ចាម ប៉ុន្តែអំឡុងឆ្នាំ ២០០៣ លោក និងក្រុមគ្រួសារបានផ្លាស់ប្ដូរទីលំនៅទៅនៅខេត្តព្រះវិហារវិញ ដែលកាលនោះ លោករៀនថ្នាក់ទី៨។ ដោយសារតែជីវភាពខ្វះខាត ថែល ថៃ បញ្ចប់ត្រឹមសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកឪពុកឈ្មោះ សេន ឋែល មានរបរជានាយទាហាននៅការពារប្រាសាទព្រះវិហារ ចំណែកអ្នកម្ដាយឈ្មោះ ញឹម លេង មុខរបរអ្នកលក់បាយនៅជើងភ្នំប្រាសាទព្រះវិហារប៉ុន្តែពួកគាត់បានចែកផ្លូវគ្នាហើយ។ ថៃ មានបងប្អូន៣នាក់ ប្រុសទាំង៣ ប៉ុន្តែបងប្រុសម្នាក់បានស្លាប់ដោយសារជំងឺ។

ឆ្នាំ ២០០៨ បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ ដោយសារក្រុមគ្រួសារ មិនមានសមត្ថភាពឲ្យ ថែល ថៃ បន្តថ្នាក់បរិញ្ញាបត្រ យុវជននេះក៏សម្រេចចិត្តចូលច្រៀងនៅក្នុងអង្គការទស្សនៈពិភពលោក។ មិនត្រឹមតែច្រៀងប៉ុណ្ណោះទេ លោកក៏បានចូលរួមការងារសង្គមជាមួយនឹងអង្គការនេះផងដែរ។

ថែល ថៃ ថ្លែង៖ “កាលនោះជីវភាពខ្វះមុខខ្វះក្រោយ អត់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្តថ្នាក់បរិញ្ញាបត្រទៀតទេ ដូច្នេះខ្ញុំបានសម្រេចចិត្តចូលច្រៀងក្នុងអង្គការទស្សនៈពិភពលោក”។

ជីវិតលើដីរាជធានី

ការងារជាអ្នកចម្រៀងនៅក្នុងអង្គការទស្សនៈពិភពលោក អាចឲ្យ ថែល ថៃ មានចំណូលបានត្រឹមតែចម្អែតក្រពះ មិនមានអ្វីលើសនោះឡើយ។ យុវជនមកពីព្រះវិហារបន្តឲ្យដឹងទៀតថា លុះមកដល់ឆ្នាំ២០១០ ដោយសារការមើលឃើញ និងដឹងពីសមត្ថភាពរបស់លោក មានមិត្តភក្តិម្នាក់បានជំរុញគេ ឲ្យដាក់ពាក្យប្រឡងក្នុងកម្មវិធីមួយគឺ “ពេជ្រកំពុងច្នៃ” របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ពេលនោះរូបគេទទួលបានចំណាត់ថ្នាក់លេខ២។

យុវជនមកពីខេត្តព្រះវិហារលើកឡើង៖ បាទបង…ច្រៀងនៅខេត្ត ក៏មិនបានសល់អីជាដុំកំភួនឡើយ។ មានពេលមួយនោះ មិត្តភក្តិខ្ញុំម្នាក់ គេថាខ្ញុំច្រៀងពីរោះអីចឹង ម៉េចមិនដាក់ពាក្យប្រឡងនៅភ្នំពេញ ដែលកាលនោះមានកម្មវីធីមួយគឺ ពេជ្រកំពុងច្នៃ ហើយខ្ញុំក៏បានធ្វើតាមការណែនាំរបស់មិត្តឡើងមកដាក់ពាក្យប្រឡងទៅបង”។

បន្ទាប់ពីបានជាប់ជយលាភីលេខ៣រួចមករូបគេ បានបន្តកុងត្រាការងារជាមួយកម្មវិធីរយៈពេល៣ឆ្នាំ។ ជាមួយគ្នានេះ រយៈពេល៣ឆ្នាំហាក់មិនមានអ្វីរីកចម្រើនសម្រាប់ជីវភាពគេឡើយ។ លុះមកដល់ឆ្នាំ ២០១៣ ថែល ថៃ បានដាក់ពាក្យក្នុងកម្មវិធីមួយថ្មីទៀតរបស់ស្ថានីយទូរទស្សន៍អប្សរា គឺកម្មវិធី “The Best Star” គ្រានោះរូបគេទទួលបានពានប្រជាប្រិយ។

ក្រោយប្រឡងចប់កម្មវិធី “The Best Star” ថែល ថៃ ជាប់កុងត្រារយៈពេល៣ឆ្នាំជាមួយនឹងកម្មវិធី ដោយលោកបានធ្វើការជាមួយតារាសម្ដែងលោក ម៉េង ប៊ុនឡូ ក្នុងតួនាទីជាជំនួយការផ្នែកកាន់ Studio ថតចម្រៀង ។ ជីវិតម្នាក់ឯងតែលតោលលើទឹកដីសម្បូរទៅដោយភ្លើងពណ៌នេះ ថែល ថៃ ប្រាប់ថា ពិតជាលំបាក ខ្វះមុខខ្វះក្រោយ មិនមានអ្វីសេសសល់ក្នុងខ្លួនឡើយ។

ទោះបីជាជាប់កុងត្រាជាមួយកម្មវិធី The Best Star ក៏ពិតមែន ប៉ុន្តែខាងក្រុមហ៊ុន មិនបានហាមឃាត់រូបគេមិនឲ្យចេញដើរច្រៀងខាង ក្រៅឡើយ។ ថៃ សម្រេចចិត្តចូលច្រៀងក្នុងហាង Moon Light ដើម្បីបានថវិកាគ្រាន់ជួយជំនួសដៃជើងអ្នកម្ដាយមេម៉ាយឯស្រុកកំណើត។ ពេលនោះ រូបគេបានរើចេញពីផ្ទះជួលមួយកន្លែងម្តុំអាស៊ីអាគ្នេយ៍ មកនៅជាមួយ ម៉េង ប៊ុនឡូ រយៈពេល៣ឆ្នាំ បន្ទាប់មករើទៅនៅជាមួយអ៊ុំស្រីវិញ។

មូលហេតុដាក់ពាក្យប្រឡង The Voice Cambodia

មិនបានយូរប៉ុន្មាន លុះមកដល់ឆ្នាំ ២០១៥ កម្មវិធី The Voice Cambodia រដូវកាលទី២ បានចាប់ផ្ដើម លោកក៏បានដាក់ពាក្យ តាមរយៈការជំរុញទឹកចិត្តពីម្ដាយ បងប្អូន មិត្តភក្តិ និងម្ចាស់ហាងថា លោកមានសមត្ថភាពច្រៀងពីរោះអីចឹង ហេតុអ្វីមិនដាក់ពាក្យប្រឡងកម្មវិធី លំដាប់ថ្នាក់ពិភពលោក? ។

គួបផ្សំការជំរុញទឹកចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួនដូចនេះ ថែល ថៃ កាន់តែមានទំនុកចិត្តរួមផ្សំនឹងការស្រលាញ់ទៀតនោះ លោកមិនរុញរានឹងដាក់ពាក្យប្រឡងឡើយ រហូតឈ្នះពានទាំងមិននឹកស្មាន ប៉ុន្មាននាទីមុននេះ។ ថែល ថៃ ប្រាប់ទៀតថា បន្ទាប់ពីសម្រេចចិត្តដាក់ពាក្យប្រឡង លោកបានតាំងចិត្តថា យ៉ាងហោចណាស់បានជាប់ត្រឹម៨នាក់ ចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ គឺអស់ចិត្តហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថែល ថៃ បានជាប់ ៤នាក់ចុងក្រោយ និងបានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ ថែមទៀតផង។

ថ្លែងទាំងក្ដីរំភើប ថែល ថៃ ប្រាប់ថា រាល់ភាពជោគជ័យទាំងនេះ ក៏ដោយសារអ្នកនៅក្បែរខ្លួន បងប្អូន ក្រុមគ្រួសារ ជាពិសេសអ្នកដែលបានគាំទ្រ និងជួយបោះឆ្នោតឲ្យលោកបានជាប់ពាន The Voice នេះទៀតផង។ ម្ចាស់ពានថ្លែងទាំងមុតមាំថា រូបគេនឹងព្យាយាមអភិវឌ្ឍខ្លួនឯងបន្ថែមទៀត ដើម្បីបម្រើតាមសេចក្ដីត្រូវការរបស់បងប្អូនតទៅមុខទៀត៕

ប្រភព៖http://news.sabay.com.kh/article/742737

ចែករំលែក

អំពីអ្នកនិព្ធ

Cambopost

Cambopost

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0035998
Visit Today : 15
Visit Yesterday : 143
This Month : 576
This Year : 35998
Total Visit : 35998
Hits Today : 136
Total Hits : 278957
Who's Online : 4
Your IP Address: 54.159.197.114