សិលា​កាច់​រាង​​លាក់​ខ្លួន​កណ្ដាល​ព្រៃ​

0 1
Cambodia Website Design

ពេលទៅលេងខេត្តសៀមរាបភ្ញៀវទេសចរតែងតែដើរលេងមើលប្រាសាទបុរាណ តែមិនបានដឹងថាមានកន្លែងដើរលេងបែបព្រៃភ្នំមើលទេសភាពជាមួយផ្ទាំងសិលាធំៗកាចរាងគ្រប់ម៉ូតនៅលើកំពូលភ្នំ។ កន្លែងទេសចរណ៍ភ្នំតានាន់ នេះមានចម្ងាយប្រហែលជាជាងមួយរយគីឡូម៉ែតពីទីរួមខេត្តសៀមរាប ស្ថិតនៅក្នុងភូមិដុះរំដេង ឃុំគោកដូង ស្រុកអង្គរជុំ តែពេលទៅលេងគួរតែដាក់អាហារ និងភេសជ្ជៈផ្សេងៗទៅញ៉ាំផងព្រោះអត់មានកន្លែងអាចទិញអីញ៉ាំបានទេនៅទីនោះ។ ការឡើងទៅដល់លើភ្នំចំណាយប្រហែលតែ១០នាទីប៉ុណ្ណោះ ម្យ៉ាងវិញទៀតគួរតែពាក់ស្បែកជើងឃ្លុប ឬ ស្បែកជើងកីឡាព្រោះមានការដើរកាត់ថ្មនៅលើភ្នំច្រើនដើម្បីសុវត្ថិភាព បានទៅដល់ហើយធានាថាទេសភាពទាំងនោះនឹងដិតដាមនៅក្នុងការចងចាំជារៀងរហូត។ បើចង់ទៅលេងតែមិនស្គាល់ផ្លូវអាចទំនាក់ទំនងទៅតាមលេខខាងក្រោមបានចៀសវាងការវង្វេងផ្លូវ។

hangout1 Hangout4 Hangout5 hangout31

ប្រពភ៖http://der.sabay.com/article/9903

Cambodia Website Design

You might also like More from author

Leave A Reply

Your email address will not be published.