លោក កែម ឡី៖ ចោរប្លន់ប្រវត្តិសាស្រ្ត

21
Cambodia Website Design

លោក កែម ឡី៖ ចោរប្លន់ប្រវត្តិសាស្រ្ត

ការដូរឈ្មោះ បន្ថែមឈ្មោះទៅលើឈ្មោះដែលជាមរតកជាតិ កេរដំណែលជាតិ កេរ្តិ៏ឈ្មោះដើម មិនត្រឹមតែក្លាយជាអ្នកប្លន់ប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់កែប្រែប្រវត្តិសាស្រ្តខ្មែរឲ្យបាត់បង់ និងផុតរលត់ទៀតផង ។

លើសពីនេះ អ្នកដែលយកលុយរដ្ឋ លុយពលរដ្ឋ និងធនធានរដ្ឋទៅបម្រើឲ្យបុគ្គលឯកជន ដាក់ឈ្មោះបុគ្គលដោយពុំមានការធ្វើប្រជាមតិ មិនត្រឹមតែជាការប្រមាថលើរាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កឲ្យមានទំនាស់ផលប្រយោជន៏ ឬតាមនិយមន័យនៃអំពើពុករលួយអន្តរជាតិ ជាអំពើពុករលួយ ។

Cambodia Website Design

សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសំណង់នានាដែលយកលុយញើសឈាមពលរដ្ឋដែលបង់ពន្ធដារ និងលុយកម្ចីក្នុងនាមជាតិខ្មែរ ទៅសាងសង់ហើយដាក់ឈ្មោះខ្លួនឯងមិនត្រឹមតែមិនចេះអៀនខ្មាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើលោភលន់ ។

បញ្ជាក់ ខ្ញុំមានការលើកទឹកចិត្តចំពោះធនធានឯកជនស្អាតស្អំ ដែលយកមកកសាងហើយដាក់ឈ្មោះខ្លួនឯង នេះជារឿងត្រឹមត្រូវ ។ ប៉ុន្តែចំពោះបុគ្គលសាធារណយកតំណែង អំណាចរដ្ឋដើម្បីចលនាធនធាននោះ ហើយថាជាធនធានឯកជននោះ បើយោងតាមនិយមន័យស្តង់ដារអន្តរជាតិជាប្រភេទទំនាស់ផលប្រយោជន៏ ឬពុករលួយ ។

យើងក៏មិនត្រូវលើកទឹកចិត្តឲ្យបុគ្គលឯកជនណា ឬមន្រ្តីសាធារណណា ដែលបំផ្លាញធនធានធម្មជាតិ មរតកជាតិ និងធនធានសង្គម រួចយកធនធាននោះមកកសាងដាក់ឈ្មោះខ្លួនឯងរបៀបប្រជាភិថុនោះដែរ ។

ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់លើមតិខាងលើ ។

សូមទទួលការរិះគន់

ប្រភប៖ https://www.facebook.com/KemLeyResearcherOfficial/

Comments

comments

You might also like More from author