U16 ​កម្ពុជា​នឹង​សាក​កម្លាំង​ជាមួយ U16 ​ថៃ​នៅ​ល្ងាច​នេះ

0 3
Cambodia Website Design

ល្ងាចនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ (U16) នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃក្រោមអាយុ១៦ឆ្នាំ នៅ Nongjok National Training Center ប្រទេសថៃ ដើម្បីជាការដកស្រង់បទពិសោធន៍ត្រៀមខ្លួនចូលប្រកួតពានរង្វាន់ AFF U-16 Championship 2016 ។

កម្ពុជាបានបោះជំរំហ្វឹកហាត់នៅប្រទេសថៃជិតមួយសប្ដាហ៍មកហើយ ដោយពេលកន្លងមកនេះ ពួកគេបានប្រកួតមិត្តភាព២ប្រកួតគឺចាញ់ក្រុមយុវជនថនបូរីថៃ (Thonburi) ២-០ និងឈ្នះក្រុមឆនបូរី (Chunbory) ដោយលទ្ធផល ៥-១ ។ ខណៈការប្រកួតចុងក្រោយរបស់ U16 កម្ពុជាមុនមកមាតុភូមិវិញនេះគឺនឹងត្រូវប៉ះជាមួយក្រុម U16 ជម្រើសជាតិថៃនៅល្ងាចនេះតែម្ដង។

ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសនេះ គឺក្រុម U16 កម្ពុជាត្រៀមខ្លួនដើម្បីប្រកួតក្នុងពានរង្វាន់ AFF U-16 Championship 2016 ដែលចាប់ផ្ដើមនៅថ្ងៃទី១០ខែក្រោយនេះ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ដោយក្នុងនាមជាម្ចាស់ផ្ទះនេះទៀតសោត លោក INOUE KAZUNORI គ្រូបង្គោលជនជាតិជប៉ុនដែលទើបតែមកដឹកនាំឈុត U16 កម្ពុជា ជឿជាក់លើសមត្ថភាពកូនក្រុមរបស់ខ្លួន ដោយរំពឹងថាអាចឆ្លងផុតវគ្គចែកពូល។

Cambodia Website Design

ពានរង្វាន់ខាងលើនេះមាន១១ប្រទេសចូលរួមប្រកួត ត្រូវបែងចែកជា២ពូល ដោយពូល A មានមីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី ខណៈពូល B មានម្ចាស់ផ្ទះកម្ពុជា ឡាវ ថៃ ទីម័រ និងប្រ៊ុយណេ។ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត នឹងប្រើទីលាន២ គឺនៅពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានស្ដាតចាស់៕

You might also like More from author

Leave A Reply

Your email address will not be published.