គន្លឹះ ៥ ដើម្បីចាយអស់តិចពេលដើរលេង

មនុស្សយើងម្នាក់ៗតែងតែចង់បង្កើតគម្រោងដើរកម្សាន្តដើម្បីបង្កើនថាមពលជីវិត ប៉ុន្តែឧបសគ្គចម្បងដ៏ធំបំផុតនៃគម្រោងទាំងនេះគឺតែងតែពាក់ព័ន្ធនឹងបញ្ហាថវិកា ដោយហេតុថាការដើរកម្សាន្តម្តងត្រូវចំនាយច្រើន ទាំងការដើរលេងក្នុងស្រុក និងក្រៅស្រុក។ អ្នកខ្លះត្រូវចំណាយប្រាក់ខែរាប់ខែដើម្បីទៅលេងក្រៅស្រុកម្តងៗ អ្នកខ្លះត្រូវដាច់បាយពាក់កណ្តាលខែគ្រាន់តែទើបមកពីកោះរ៉ុង ពីរ បីថ្ងៃសោះ។ ថ្ងៃនេះ Sabay ដើរសូមណែនាំគន្លឹះ ៥ ចំណុចដើម្បីកាត់បន្ថយចំណាយរបស់អ្នក។

maxresdefault

១. ស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារតម្លៃថោករួមគ្នា នេះជាចំណុចមួយដែលយើងមិនអាចមើលរំលង។ ហេតុដូច្នេះហើយបានជាយើងសង្កេតឃើញថាការដើរមានគ្នា នឹងជួយកាត់បន្ថយចំណាយ។ ឧទាហរណ៍៖ ប្រសិនបើយើងស្នាក់ផ្ទះសំណាក់ម្នាក់ឯងត្រូវចំណាយ ១៥ ដុល្លារក្នុងមួយយប់។ តែយើងចំណាយតែ ៥ ដុល្លារប៉ុណ្ណោះបើទៅជាមួយមិត្តភក្តិពីរនាក់ផ្សេងទៀត។

Suite-Single-Golden-gate-Hotel-in-Phnom-Penh-Cambodia

២. ចំណាយពេលយូរនៅកន្លែងកម្សាន្ត
ចំណាយពេលឲ្យបានយូរនៅកន្លែងដែលអ្នកទៅ។ អ្នកអាចទៅពីរ ឬបីកន្លែងក្នុងមួយថ្ងៃជៀងវាងការហក់លោតដល់ទៅ ៦ ឬ ៧កន្លែងក្នុងមួយថ្ងៃ។ ធ្វើដូច្នេះអ្នកអាចកាត់បន្ថយការទិញសំបុត្រចូលទស្សនា ថ្លៃធ្វើដំណើរ ហើយបន្ថែមពីនេះអ្នកក៏អាចចំណាយស្វែងយល់ពីកន្លែងដែលអ្នកបានទៅឲ្យបានច្បាស់ផងដែរ។

Thai barbeque on Khao San. Bangkok, Thailand, 2012.
Thai barbeque on Khao San. Bangkok, Thailand, 2012.

៣. ព្យាយាមដើរឲ្យបានច្រើនតាមដែលអ្នកធ្វើបាន មើលផែនទីពីកន្លែងដែលត្រូវទៅឲ្យបានច្បាស់ ដើម្បីងាយស្រួលដើរទៅកាន់គោលដៅទាំងឡាយ ប្រសិនបើវានៅជិតនោះ ដើម្បីកាត់បន្ថយការចំណាយលើតាក់ស៊ី ឬតុកតុកពីកន្លែងមួយទៅកន្លែងមួយ។ បើអ្នកមិនចូលចិត្តដើរទេ អ្នកគួរពិចារណាលើការជួលកង់។

៤. ញ៉ាំអាហារនៅហាងតាមផ្លូវ ជ្រើសហាងលក់អាហារនៅតាមផ្លូវណាមានអនាម័យ និងតម្លៃសមរម្យដើម្បីកាត់បន្ថយថ្លៃចំណាយ។ ឧទាហរណ៍៖ នៅប្រទេសថៃអាហារតាមផ្លូវគេមានអនាម័យល្អ តម្លៃសមរម្យ។ ដូច្នេះអ្នកអាចកាត់បន្ថយថ្លៃចំណាយបានមួយផ្នែកដោយការមិនចូលហាងថ្លៃៗ។

៥. ជៀសវាងទិញរបស់ brand brand

ទៅហាងដែលពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ពីព្រោះថាហាងសម្រាប់ភ្ញៀវទេសចរតែងតែមានតម្លៃទ្វេគុណ។ ប្រសិនបើអ្នកចេះនិយាយភាសាទំនាក់ទំនងជាមួយពលរដ្ឋក្នុងស្រុកនៅតំបន់ដែលអ្នកទៅគឺរឹតតែប្រសើរ ពួកគេអាចនឹងមិនលក់ក្នុងតម្លៃខ្ពស់សម្រាប់អ្នកនោះទេ។

អត្ថបទ៖ វិសាល

ប្រពភ៖http://der.sabay.com/article/11069

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ