ស្រី​ស្អាត​អ្នក​ហែក​សំបុត្រ​​ឡាន​ក្រុង​ថៃ កំពុង​ល្បី​ខ្លាំង​លើ​អ៊ីនធឺណិត​

0 5
Cambodia Website Design

អ្នកចាំហែកសំបុត្រលើឡានក្រុងស្រីម្នាក់នៅថៃ គឺកញ្ញា Aung Thananis Watthanachaiumpon កំពុងធ្វើឲ្យមនុស្សជាច្រើនកោតសរសើរលើបណ្ដាញសង្គម តាមរយៈការបង្ហោះវីដេអូរៀបរាប់ពីការងារប្រចាំថ្ងៃរបស់នាង។

thai

តាមសារព័ត៌មាន Bangkok Coconuts នៅក្នុងវីដេអូរយៈពេលប្រមាណជាង២នាទី កញ្ញាហែកសំបុត្រវ័យ២៣ឆ្នាំ Aung បាននិយាយថា នាងស្រលាញ់ពេញចិត្តនឹងការងារនាងខ្លាំងណាស់ ទោះបីពេលខ្លះការងារនេះធ្វើឲ្យនាងនឿយហត់លំបាក ប៉ុន្តែនាងរីករាយនឹងការងារស្របច្បាប់។ ចុងក្រោយនាងផ្ដាំទៅសាធារណជនថា ការងារអ្វីក៏ដោយឲ្យតែសុចរិតនឹងធ្វើឲ្យបុគ្គលនោះសប្បាយចិត្ត។

Cambodia Website Design

វីដេអូស្រីស្អាតខាងលើ បានទាក់ទាញចំណាប់អារម្មណ៍ច្រើនរហូតដល់មានការចូលមើលជាង ៣ សែន Views ។ បន្ទាប់ពីឃើញវីដេអូនោះ ខាងទូរទស្សន៍ និងសារព័ត៌មានថៃជាច្រើនបានទៅទាក់ទងសម្ភាសនាងផងដែរ។

សព្វថ្ងៃកញ្ញាហែកសំបុត្រ Aung កំពុងបម្រើការងារលើឡានក្រុងសាធារណថៃ លេខ៨។ កញ្ញាវ័យ២៣ឆ្នាំរូបនេះក៏ត្រូវសាធារណជនថៃដឹងថា កំពុងមានទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ដែលអ្នកហែកសំបុត្រឡានសាធារណថៃដូចគ្នា ឈ្មោះ Ley O ដែលបម្រើលើឡានក្រុងលេខ ៤៤៕

73

217 315 413 510

 

You might also like More from author

Leave A Reply

Your email address will not be published.