បច្ចេកវិទ្យា​​ LiDAR ដែល​បុរាណ​វិទូ​​ប្រើ​​​រុក​រក​អាថ៌កំបាំង​​ប្រាសាទ​អង្គរវត្ត​ ដំណើរ​ការ​ដូច​ម្ដេច?

0 12
Cambodia Website Design

សារព័ត៌មានអង់គ្លេស DailyMail បានចុះផ្សាយកាលពីម្សិលមិញថា ក្រុមបុរាណវិទូបានរកឃើញសំណង់បុរាណអាថ៌កំបាំងដែលកប់ក្នុងដីនៃបរិវេណប្រាសាទអង្គរវត្ត ដោយបានប្រើប្រាស់បច្ចេកវិទ្យា LiDAR ដ៏ពិសេសមួយ។
ab

បច្ចេកវិទ្យា LiDAR ឬ ការស្កេន 3D ដោយឡាស៊ែរ ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៦០ សម្រាប់ឲ្យ យន្តហោះប្រើប្រាស់ដើម្បីស្វែងរកនាវាមុជទឹកនៅក្នុងសមុទ្រ។ បច្ចេកវិទ្យានេះទៀតសោតមានជាពីរប្រព័ន្ធគឺ Airborne LiDAR និង Ground-based LiDAR។

ប្រព័ន្ធ Airborne LiDAR គឺជាដំណើរការមួយដែលគេបាញ់ពន្លឺឡាស៊ែរទៅលើកញ្ចក់ រួចពន្លឺនោះបញ្ចាំងពីលើចុះទៅក្រោមទៅលើផ្ទៃដីចេញពីលើអាកាស ដែលភាគច្រើនគេប្រើ យន្តហោះឬឧទ្ធម្ភាគចក្រដើម្បីបាញ់ពន្លឺ។ ពន្លឺឡាស៊ែរធ្វើការស្កេនពីចំហៀងមួយទៅចំហៀងមួយ ខណៈពេលដែលយន្តហោះ ហោះលើលើតំបន់ដែលគេធ្វើការរុករក ដែលវាអាចចាប់យកបានចន្លោះពី ២០០០០ ទៅ ១៥០០០០ ចំណុចក្នុងមួយវិនាទី។

Figure_1_02

Cambodia Website Design

នៅពេលដែលពន្លឺឡាស៊ែរបាញ់ចំវត្ថុអ្វីមួយ វានឹងជះត្រឡប់មកកញ្ចក់វិញ។ រយៈពេលដែលឡាស៊ែរបាញ់ចេញពីយន្តហោះ និងរយៈពេលដែលវាជះត្រឡប់មកវិញត្រូវបានគេកត់ត្រាទុក ដើម្បីគួបផ្សំជាមួយនឹងទិន្នន័យដទៃទៀតបង្កើតបានជាវិមាត្រទាំងបីរបស់សណ្ឋានដី រួមទាំងទ្រង់ទ្រាយរបស់សណ្ឋានដី។ ការប្រើប្រាស់ប្រព័ន្ធ Airborne LiDAR គេអាចធ្វើការលុបចេញនូវអាគារ និងវត្ថុដទៃទៀតលើសណ្ឋានដី ដើម្បីអាចមើលលក្ខណៈភូមិសាស្ត្រនៃដីនៅផ្នែកខាងក្រោមបាន។

gmhm2-18_combined_lidar_and_aerial

ចំពោះប្រព័ន្ធ Ground-based LiDAR វិញស្រដៀងនឹង Airborne LiDAR ដែរប៉ុន្តែវាធ្វើឡើងនៅលើផ្ទៃដី ដោយភាគច្រើន LiDAR ត្រូវបានគេដំឡើងនៅលើជើងទម្រមួយ ហើយ Sensor របស់ LiDAR វិល៣៦០ដឺក្រេ។ ពន្លឺឡាស៊ែរដែលបាញ់ចេញពីប្រព័ន្ធ Ground-based LiDAR នេះនឹងជះត្រឡប់មកវិញ ពីផ្ទៃខាងមុខនៃអាគារ បង្គោលភ្លើង រុក្ខជាតិ ដើមឈើ ឡាន រួមទាំងមនុស្សផងដែរ។ ពន្លឺដែលជះត្រឡប់មកវិញត្រូវបានកត់ត្រាទុក ហើយរយៈចម្ងាយរវាង Sensor និងវត្ថុដែលពន្លឺបានបាញ់ចំក៏ត្រូវបានគេគណនារួចស្រេច។ ទិន្នន័យដែលប្រមូលបានអាចបង្កើតជាវិមាត្រទាំងបី នៃតំបន់ដែលគេបានសិក្សាទៅលើ។
image2

ជាធម្មតាប្រព័ន្ធ LiDAR ទាំងពីរខាងលើប្រើប្រាស់នូវឧបករណ៍ដូចជាឡាស៊ែរ ឧបករណ៍ឯកទេសខាងទទួលសញ្ញាGPS ឧបករណ៍ IMU (inertial measurement unit)  និងកុំព្យូទ័រ ប៉ុន្តែសម្រាប់ប្រព័ន្ធ Ground-based មិនមានប្រើប្រាស់ ឧបករណ៍ IMU ឡើយ។ ជាទូទៅប្រព័ន្ធ Airborneគឺប្រើប្រាស់យន្តហោះឬឧទ្ធម្ភាគចក្រដើម្បីប្រមូលទិន្នន័យនៅលើតំបន់ដែលមានផ្ទៃដីធំទូលាយ៕

 ប្រភព៖ news.sabay.com

You might also like More from author

Leave A Reply

Your email address will not be published.