មិនគួរអោយជឿ ទិន្នន័យអ្នកប្រើប្រាស់របស់ Yahoo ចំនួន ២០០លាន ត្រូវបានដាក់លក់ជាសាធារណៈ

9
Cambodia Website Design

ប្រភព៖ SecuDemy.com
ទិន្នន័យមួយចំនួនធំនៃអ្នកប្រើប្រាស់ ២០០លាននាក់របស់ក្រុមហ៊ុន Yahoo ត្រូវបានដាក់លក់នៅក្នុងវេបសាយ TheRealDeal ក្នុង Dark Web Market ដោយឈ្មោះ “peace_of_mind (aka Peace)” ។

ទោះបីជាក្រុមហ៊ុន Yahoo មិនទាន់ធ្វើការបញ្ជាក់ជាផ្លូវការអំពីបញ្ហានេះក៏ដោយ ក៏មើលទៅទំនងជាពិតប្រាកដផងដែរ ដោយសារតែ Peace ធ្លាប់ធ្វើការលក់នូវ ទិន្នន័យធំៗមួយចំនួនមកពី iMesh, VK, Tumblr និងសេវាកម្មអនឡាញមួយចំនួនទៀត ហើយវាគឺជាការពិតមែន។

ទិន្នន័យរបស់ Yahoo ត្រូវបានលក់ក្នុងតម្លៃ ៣ bitcoins (ជិត 1,860USD) ហើយមើលទៅគឺរួមមាននូវ username, MD5-hashed password និង date of birth នៃអ្នកប្រើប្រាស់ក្នុងចំណោម ២០០លាននាក់ រួមទាំងព័ត៌មានអំពី back-up email addresses, country និង zip code នៃអ្នកប្រើប្រាស់នៅ US ផងដែរ។

ជាមួយគ្នានេះផងដែរ Peace បានប្រាប់ឲ្យដឹងថា មុនពេលដែលដាក់លក់ទិន្នន័យទាំងនោះជាសាធារណៈ ខ្លួនបានធ្វើការជួញដូរជាលក្ខណៈឯកជនអស់មួយរយៈពេលកន្លងទៅហើយ។

Cambodia Website Design

បណ្តុំទិន្នន័យក្នុងពេលនេះ នឹងពេលមុន (LinkedIn, Tumblr, etc.) មើលទៅគឺត្រូវបានហេគចូលដោយ “Russian Group” ក្នុងឆ្នាំ២០១២ ហើយគាត់គ្រាន់តែទទួលផលប្រយោជន៍ពីវាតែប៉ុណ្ណោះ។ Peace បាននិយាយថា គាត់រកប្រាក់បាន ៦៥០០០ដុល្លា ពីការលក់នូវបណ្តុំទិន្នន័យទាំងនោះ ។

ក្រុមហ៊ុន Yahoo គឺកំពុងតែធ្វើការស្រាវជ្រាវអំពីបញ្ហានេះ ដើម្បីស្វែងរកថាតើទិន្ន័យទាំងនោះគឺជាកម្មសិទ្ធរបស់ខ្លួនឬមិនមែន។

ក្រុមហ៊ុន Yahoo បាននិយាយថា ៉Yahoo ធ្វើការខ្លាំងក្លាណាស់ក្នុងការធ្វើឲ្យអ្នកប្រើប្រាស់មានសុវត្ថិភាព ហើយយើងតែងតែជម្រុញអ្នកប្រើប្រាស់ឲ្យបង្កើតនូវ ពាក្យសម្ងាត់ដែលខ្លាំង ឬប្រើប្រាស់នូវ Yahoo Account Key និងប្រើប្រាស់នូវពាក្យសម្ងាត់ផ្សេងៗគ្នា សម្រាប់សេវាកម្មផ្សេងៗគ្នា” ៕

Comments

comments

You might also like More from author