អីយ៉ា! ឯកសណ្ឋាន​កម្ពុជា ជាប់​ឈ្មោះ​​ជា​​​ឯកសណ្ឋាន​ស្អាត​ជាង​គេ​នៅ​អូឡាំពិក

10
Cambodia Website Design

បើតាមការដកស្រង់របស់ Telegraph បានបង្ហាញឱ្យឃើញថាឯកសណ្ឋានអត្តពលិករបស់ក្រុមកម្ពុជា ជាប់ឈ្មោះជាឯកសណ្ឋានស្អាតជាងគេទាំង២៤នៅក្នុងចំណោមប្រទេសដែលចូលរួមទាំងអស់ចំនួនជាង២០០ប្រទេស អំឡុងពេលបើកកម្មវិធីអូឡាំពិកកាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០១៦កន្លងទៅ។

ឯកសណ្ឋានពណ៌ស្វាយ អមជាមួយការស្លៀកពាក់បែបសាមញ្ញផងនោះ ក្នុងកម្មវិធីបើកអូឡាំពិកក្រុមកម្ពុជាត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្លៀកពាក់បែបនេះមើលទៅប្លែកនិងខុសគេផងដែរ។ Telegraph បានសរសេរនិងហៅការស្លៀកពាក់របស់កម្ពុជាថា មានរបៀបរៀបរយ សាមញ្ញ តែពោរពេញដោយសេចក្ដីថ្លៃថ្នូរ និងតំណាងឱ្យមានសម្បូរសប្បាយថែមទៀតផង។

C cc ccc

Cambodia Website Design

cccc

cw

ប្រភព៖ sabay.com

Comments

comments

You might also like More from author