ស្គាល់​អត្តសញ្ញាណ​សព​ដែល​ត្រូវ​គេ​វាយ​សម្លាប់ រួច​ចង​ដុំ​ថ្ម​សណ្ដូន​ទម្លាក់​ទឹក​ប្រឡាយ​ហើយ

0 1
Cambodia Website Design

7f93e07124a645f3479c09db5e0767e34de23dd9

រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់ ដែលត្រូវឃាតករវាយសម្លាប់ រួចយកខ្សែនីឡុង ចងជើង ព្រមទាំងយកដុំថ្មទម្ងន់ប្រមាណជាង ១០គីឡូក្រាម សណ្ដូនចូលទៅក្នុងទឹកប្រឡាយ និងកាយសំរាមកប់ថែមទៀតនោះ រហូតដល់វេលាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រូវបានស្គាល់អត្តសញ្ញាណហើយ។ ដោយប្រពន្ធរបស់ជនរងគ្រោះរូបនោះមានដល់ទៅពីរនាក់ គឺប្រពន្ធចុង និងប្រពន្ធដើម រួមទាំងកូនផង បានទៅតាមរកដល់ប៉ុស្ដិ៍នគរបាលចោមចៅ និងបានអះអាងថា សពខាងលើគឺជាប្ដីរបស់ពួកគាត់ហើយ។

ប៉ុន្តែពួកគាត់មិនបានឃើញ សាកសពនោះទេ ព្រោះត្រូវបានអាជ្ញាធរបូជាបាត់ទៅហើយ ដោយស្អុយមិនអាចទុកបាន ប៉ុន្តែអាជ្ញាធរ បានរក្សាទុករបស់មួយចំនួនរបស់សាកសពដូចជា រូបថតសពមុនពេលបូជា រួមជាមួយខ្សែក្រវាត់ និងសម្លៀកបំពាក់ជាដើម ដែលអាចឲ្យប្រពន្ធកូន ជនរងគ្រោះស្គាល់បានថាជាប្ដី និងឪពុក។ ដែលសង្ស័យថាការស្លាប់នោះ មានការពាក់ព័ន្ធទៅនឹងសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ ព្រោះជនរងគ្រោះបានបាត់បង់ រថយន្តសាំយ៉ុង១គ្រឿង និងគ្រឿងអលង្ការមាស៥ជីផងដែរ។

Cambodia Website Design

952793eb2be0e67cdd8c63698419971f1442479a

ស្ត្រីជាប្រពន្ធដើម បានប្រាប់នគរបាលថា បុរសរងគ្រោះខាងលើឈ្មោះ កៅ ផា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល មានទីលំនៅក្នុងភូមិត្រពាំងរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ហើយកន្លងមកគាត់បើកបររថយន្តឈ្នួល ដឹកអ្នកដំណើរ ពីស្វាយរៀង ចូលទៅខេត្តកំពង់ចាម និងភ្នំពេញ។ 16c0eea4c59fd63b28b5b76acfa8dbdfcae989a1

បុរសនោះមានប្រពន្ធ២នាក់ គឺប្រពន្ធដើម ឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ ហើយមានកូនចំនួន៤នាក់ ក្នុងនោះកូនប្រុសចំនួន៣នាក់ និងស្រីម្នាក់ ហើយគាត់រស់នៅជាមួយប្រព្ធដើម។ ចំណែកប្រពន្ធចុងឈ្មោះ ចាប សាម៉េត អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិតាហង់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ ស្នាក់នៅក្នុងភូមិចុងព្រែក ឃុំកំពង់ព្រែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ពេលនេះបានបាត់បង់ រថយន្តម៉ាកសាំយ៉ុង១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4728 និងចិញ្ចៀនមាសមួយវង់ទម្ងន់៥ជីផងដែរ។

សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្នុងប្រឡាយទឹក ស្ថិតនៅខាងក្រោយសួនឧស្សាហ៍កម្មកាណាឌីយ៉ា ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបានបន្តថា ប្ដីរបស់ពួកគាត់ត្រូវបានបុរសម្នាក់ឈ្មោះ សូ ផា ហៅអ៊ូក អាយុ៣០ឆ្នាំ ដែលមានមុខរបរបើកបរ រថយន្តឈ្នួលដែរ និងមានទីលំនៅក្នុងភូមិជាមួយគ្នានោះ ជួលរថយន្តប្ដីគាត់ជិះ ដោយប្រាប់ថាទៅកាន់ខេត្តសៀមរាប ទាំងទៅ និងមកក្នុងតម្លៃ២៥០ដុល្លារអាមេរិក។

បន្ទាប់ពីនិយាយត្រូវរ៉ូវ គ្នាហើយក៏បានចាកចេញពីផ្ទះ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ខណៈនោះរូបគាត់ ដែលជាប្រពន្ធដើម បានទំនាក់ទំនងសួរនាំប្ដីតាមទូរស័ព្ទ ជាញឹកញាប់ហើយ បានខលចូល និងទាក់ទងគ្នាបាន រហូតដល់វេលាល្ងាចថ្ងៃដដែល ស្រាប់តែខលលែងចូល។ ប្រភពខាងលើបានបន្តថា ខណៈនោះគាត់មិនបានដឹងថា ប្ដីមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែគាត់បានសង្ស័យ ក្នុងចិត្តថាប្រហែលជាប្តី មានបញ្ហាអ្វីមិនស្រួលហើយ និងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រមទាំងបានរង់ចាំមើលផ្លូវប្ដី ត្រឡប់ទៅផ្ទះវិញរហូត ប៉ុន្តែចិត្តមួយបានគិតថា សៀមរាបមានផ្លូវវែងឆ្ងាយមិនងាយ នឹងទៅភ្លាមត្រឡប់វិញភ្លាមៗបានឡើយ។

ចាប់ពីពេលនោះមកទូរស័ព្ទខលលែងចូលរហូតតែម្ដង លុះដល់ថ្ងៃទី១៤ ខែតុលា មានព័ត៌មានផ្សាយថា បានប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ទើបមានការសង្ស័យ ក៏បានធ្វើដំណើរចាកចេញពីផ្ទះមកភ្នំពេញដើម្បីមើលក្រែងជាប្ដីរបស់ខ្លួន គឺពេលនោះមិនទាន់មានការប្រាកដប្រជានៅឡើយទេ។ ពេលទៅដល់ប៉ុស្ដិ៍ចោមចៅ គាត់បានសាកសួរនគរបាលពីភិន ភាគ ហើយនគរបាល បាននាំទៅបង្ហាញពីសម្លៀកបំពាក់ ខ្សែក្រវាត់ និងរូបថតសពពេលមិនទាន់បូជា ទើបគាត់កំណត់បានថាសពគឺប្ដីរបស់គាត់។ នៅចំណុចខាងលើឃើញខោអាវសង្ស័យ ក៏ក្រុមគ្រួសារនាំគ្នាមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យ ពិនិត្យ ខោអាវ ខ្សែក្រវ៉ាត់ ស្គាល់ច្បាស់ជាក់ជាប្តីពិតប្រាកដមែន។

នគរបាលបានឲ្យដឹងថា ដោយឡែកនាងប្រពន្ធចុង ក៏បានអះអាងយ៉ាងច្បាស់ថា បុរសដែលត្រូវគេសម្លាប់ នោះគឺជាប្ដីរបស់ខ្លួនដែរ នាងបានចង្អុលនូវសម្លៀកបំពាក់ និងខ្សែក្រវាត់ដែលកម្លាំង ដោះចេញពីសាកសព ទុកឲ្យមើលនោះក្នុងស្ថានភាពក្ដុកក្ដួល។ ប៉ុន្តែប្រពន្ធចុងមិនបានប្រាប់ថា គាត់មានកូនជាមួយបុរសជាប្ដីនោះដែរឬអត់នោះឡើយ។ ក្រោពេលបានដឹង និងស្គាល់អត្តសញ្ញាណសព កម្លាំងបានធ្វើការសាកសួរប្រពន្ធ និងកូនដើម្បីស្វែងរកពន្លឺខ្លះៗ ឈានដល់ការតាមចាប់ខ្លួនឃាតករ៕

ប្រភព៖កោះសន្តិភាព

You might also like More from author

Leave A Reply

Your email address will not be published.