ស្ងាត់ៗ ជីជី បើកជំនួញថ្មី លក់តាមអនឡាញ

196fe3f05044c9945c35c2540f78725792ed9e62

ភ្នំពេញ៖ ស្ងាត់ៗ ពិធីការិនីរូបស្រស់ កញ្ញាជីជី បើកហាងលក់ស៊ុបមីហឹរ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីម្សិលមិញនេះ ជាថ្ងៃដំបូង ក្នុងការដាក់ឲ្យដំណើរការហាងស៊ុប Online របស់នាង មានឈ្មោះថា “I’m Spicy Soup” ដែលលក់ក្នុងតម្លៃសមរម្យ ដូចជា មីស៊ុបហឹរ ត្រឹមតែ៨៥០០រៀល និងស៊ុបទឹកប្រហិត ១កំប៉ុង តម្លៃត្រឹម ៣០០០រៀលតែប៉ុណ្ណោះ។

ក្នុងនោះ រូបនាងក៏បានសរសេរសារ អមជាមួយនឹងរូបថតលុតជង្គង់អុជធូប ដោយមានអត្ថន័យថា “Pray to get many Customers for the first day of my online Soup! Welcome to I’m Spicy Soup ( សូមឲ្យមានភ្ញៀវច្រើន សម្រាប់ថ្ងៃបើកឆាកដំបូងរបស់ហាងស៊ុបអនឡាញខ្ញុំ! ស្វាគមន៍មកកាន់ I’m Spicy Soup)”

ចំពោះហាងស៊ុបរបស់កញ្ញា ជីជី ទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះមើលទៅពិតជាទំនងយ៉ាងខ្លាំង ចង់តែស្រក់ទឹកមាត់ ហើយក៏សាកសមផងដែរ សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ។

ចុះប្រិយមិត្ដមានបានទៅសាកញ៉ាំហើយឬនៅ?

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ