អ្នកនាង Adda ភ្ញាក់ផ្អើលពេលដឹងថាឈុតកំពុងស្លៀកមានតម្លៃរហូតដល់ទៅ 30 ម៉ឺនបាត ប្រហែល ៨៥០០​ដុល្លារ

0 1
Cambodia Website Design

បន្ទាប់ពីក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានសម្ពោធម៉ូតូ Honda Dream 2017 កាលពីល្ងាចមិញមក មានបងប្អូនមួយចំនួនធំពិតជាមានការភ្ញាក់ផ្អើលដោយសារឃើញវត្តមានខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា និងតារាចម្រៀង Original Song Adda បានបង្ហាញមុខក្នុងស្ពតពាណិជ្ជកម្ម Honda Dream 2017។

14729309_10154670728753966_4067064171231179887_n-1

ហើយតារាចម្រៀង Adda ទទួលបានម៉ូតូ Dream ស៊េរីថ្មីឆ្នាំ 2017 ពីក្រុមហ៊ុន Hondaទៀតផងអ្វីដែលពិសេសនោះគឺ ម៉ូតូមួយពណ៌មាសមួយគ្រឿងនេះជាប្រភេទ Limited Edition ដែលផលិតមានកំណត់។

Cambodia Website Design

បន្ទាប់ពីកម្មវិធីបានបញ្ចប់អ្នកនាង Adda បានផុសនៅលើហ្វេសបុកផេករបស់អ្នកនាងថា៖ អរគុណដល់ក្រុមការងារផលិតស្ពត Honda Dream 2017 ដែលបានចំណាយកំលាំងនិងទឹកចិត្តក្នុងការរៀបចំអោយពួកយេីង និងមេីលថែពួកយេីងយ៉ាងដិតដល់ក្នុងកំឡុងពេល 5 ថ្ងៃដែលពួកយេីងបានស្នាក់នៅប្រទេសថៃ។ ហើយអ្វីដែលធ្វើឲ្យអ្នកនាង Adda ភ្ញាក់ផ្អើលនោះគឺឈុតដែលអ្នកនាងស្លៀកមានតម្លៃរហូតដល់ទៅ 30 មឺុនបាត ប្រហែល ៨៥០០ដុល្លារ

អ្នកនាងបានសរសេរថា៖ ចង់និយាយថាហត់ តែសប្បាយចិត្ត មួយប៉ុសពេលកំពុងថតផ្សាយពាណិជ្ជកម្ម Honda Dream 2017 នៅទីក្រុងបាងកក ប្រទេសថៃ ទេីបតែដឹងថ្ងៃនេះ ថាឈុតខ្ញុំកំពុងពាក់នេះមានតំលៃ 30 មឺុនបាត  អស់លីងហ្មង!៕

ប្រភព៖  http://komsan.khmer-note.com/

You might also like More from author

Leave A Reply

Your email address will not be published.