តារា​ល្បីៗ​ជួយ​ឈឺ​ឆ្អាល ប៉ែន ចំរ៉ុង ដែល​ទទូច​ចង់​ជួប​មុខ​កូន

0 4
Cambodia Website Design

dalis-chomrongភ្នំពេញៈ ក្រោយពីសម្ងំមិនតបតនឹងសម្ពាធការរិះគន់ក្រោយពីផ្ទុះដំណឹងលែងលះអតីតភរិយាជាតារាសម្ដែង និងជាកូនថៅកែផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស រហូតមក ទីបំផុតពិធីករសម្បូរវោហារ និងជាតារាសម្ដែងកំប្លុកកំប្លែងលោក ប៉ែន ចំរ៉ុង បានដាច់ចិត្តបង្ហោះសារដ៏កម្រមួយ ប្រាប់ពីហេតុផល ដែលលោកមិនបរិយាយវែងឆ្ងាយអំពីជីវិតឯកជន និងលាតត្រដាងនូវអារម្មណ៍ក្នុងនាមជាឪពុកទទូចចង់ឃើញមុខកូនស្រីទើបកើតបាន ២ សប្ដាហ៍ ទាំងក្រុមគ្រួសារអតីតភរិយាប្រកាសបដិសេធវត្តមានលោកដាច់អហង្ការ។

ន័យផ្នែកទីមួយនៃសារនោះ លោក ប៉ែន ចំរ៉ុង ហាក់ដូចជាចង់បង្ហាញពីភាពអស់សង្ឃឹមនៃក្តីប្រាថ្នាខ្លួនចង់ឃើញមុខកូនស្រី ខណៈត្រូវបានអ្នកនាង ភិន សុដាលីស ជាម្តាយទារិកាឈ្មោះ Katherina ដែលបានចាប់កំណើតនៅវេលាម៉ោង ៤ និង ៤២ នាទី ល្ងាចនាថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦ កន្លងមកនោះ ដោយលោកសរសេរថា៖ «ភិន សុដាលីស ឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការ ទើបមិនឲ្យជួបមុខកូនស្រី។ រឿងនៅតុលាការគឺតុលាការបានសម្រេចសាលក្រមរួចរាល់ហើយ។ ហើយពេលនោះនៅក្នុងតុលាការយ៉ាងណា មានតែតុលាការ ចៅក្រម មេធាវី និងសាមីខ្លួន ទើបដឹងរឿងពិតយ៉ាងណាច្បាស់»។

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Cambodia Website Design

You might also like More from author

Leave A Reply

Your email address will not be published.