កង​កម្លាំង​ចម្រុះ​ជាតិ​សាសន៍​ដឹកនាំ​ដោយ​ស.រ.អា ​បន្ទោស​រដ្ឋាភិបាល​ស៊ីរី​ចំពោះ​ការ​​​ប្រើ​ប្រាស់​អាវុធ​គីមី

2
Cambodia Website Design

00f31d71-06de-49d6-9938-ad8062e64114_w987_r1_sរូបភាពឯកសារ៖ ឯកអគ្គរដ្ឋទូតអាមេរិកនៅអ.ស.ប អ្នកស្រី Samantha Power ថ្លែងពីដំណោះស្រាយដើម្បីស៊ើបអង្កេតការប្រើអាវុធគីមី ក្នុងប្រទេសស៊ីរីអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ បុរីញូវយ៉ក កាលពី ថ្ងៃទី ០៧ សីហា ២០១៥។

ស.រ.អា និងក្រុមមន្រ្តីនៃអង្គការហាមប្រាមអាវុធគីមី និយាយថារដ្ឋាភិបាលស៊ីរី ទទួលខុសត្រូវក្នុងការវាយប្រហារដោយការប្រើអាវុធគីមីជាលើកទី៣ នៅក្នុងតំបន់ដែលហែកហួរដោយសារសង្គ្រាមស្រាប់ទៅហើយ។

របាយការណ៍ទី៤របស់អង្គការនេះក្នុងអំឡុងការស៊ើបអង្កេតចំនួន១៣ខែ ដែលបានផ្ញើរជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប កាលពីល្ងាចថ្ងៃសុក្រនោះ បង្ហាញថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់អំពីតួនាទីរបស់រដ្ឋាភិបាលក្នុងការវាយប្រហារកាលពីថ្ងៃទី១៦ មិនា ឆ្នាំ២០១៥ នៅក្នុងទីក្រុង Qmenas។

Cambodia Website Design

របាយការណ៍នោះស្តីបន្ទោសរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad ក្នុងការប្រើប្រាស់គ្រាប់បែកធុងមួយចំនួនដែលផ្ទុកឧស្ម័ន Chlorine ទម្លាក់ដោយឧទ្ធម្ភាគចក្រ យោធា។

ការស៊ើបអង្កេតនោះមិនអាចអះអាងអំពីអ្នកទទួលខុសត្រូវក្នុងកងយោធាទេ ប៉ុន្តែអាវុធទាំងនោះមានប្រភពចេញពីមូលដ្ឋានសឹក២ របស់កងឧទ្ធម្ភាគចក្រទី៦៣ នៅក្នុងប្រទេសស៊ីរី។ របាយការណ៍នោះនិយាយថាក្រុមមន្ត្រីចាំបាច់ត្រូវមានការទទួលខុសត្រូវ។

ការចោទប្រកាន់អំពីការវាយប្រហារដោយអាវុធគីមី ជារឿងមួយដែលកើតឡើងជាញឹកញយនៅក្នុងសង្គ្រាមក្នុងប្រទេសស៊ីរី។ រដ្ឋាភិបាលនិងក្រុមឧទ្ទាមស្តីបន្ទោសគ្នាទៅវិញទៅមក ក្នុងអំឡុងសង្គ្រាម៥ឆ្នាំកន្លងទៅនេះ៕

ប្រភព៖ VOA

Comments

comments

You might also like More from author