ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ចោរសមុទ្រ​​ សូម៉ាលី ​​ទើប​ដោះលែង​អ្នក​នេសាទ​ខ្មែរ​ ៤ ​នាក់

ចោរសមុទ្រ​​ សូម៉ាលី ​​ទើប​ដោះលែង​អ្នក​នេសាទ​ខ្មែរ​ ៤ ​នាក់
October 25
07:58 2016

hostageភ្នំពេញៈ អ្នកនេសាទកម្ពុជាបួននាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយចោរសមុទ្រសូម៉ាលីកាលពីបួនឆ្នាំកន្លះមុនបានមកដល់ព្រលានយន្តហោះ Nairobi ហើយកាលពីល្ងាចម្សិលមិញ បន្ទាប់ពីត្រូវបានដោះលែងដោយអ្នកចាប់ពួកគេកាលពីព្រឹកថ្ងៃសៅរ៍។

ការចាប់ពួកគេជាចំណាប់ខ្មាំងបានកើតឡើងកាលពីខែមីនា ឆ្នាំ ២០១២ នៅពេលកប៉ាល់នេសាទ Naham 3 ត្រូវបានប្លន់នៅដែនសមុទ្រភាគខាងត្បូងនៃប្រជុំកោះ Seychelles។ នេះបើតាមប្រធានការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម លោក Alan Cole ដែលមានមូលដ្ឋាននៅប្រទេសកេនយ៉ា។

លោក Alan Cole បានថ្លែងកាលពីម្សិលមិញថា៖ «កប៉ាល់ត្រូវបាននាំយកទៅតំបន់ដាច់ស្រយាលមួយនៃប្រទេស Somalia ដែលមិនមានការអនុវត្តច្បាប់។ កប៉ាល់នោះបានលិចហើយពួកគេបានហែលទឹកទៅច្រាំង។ មនុស្សបីនាក់បានស្លាប់»។

នៅពេលទៅដល់ឆ្នេរចំណាប់ខ្មាំងត្រូវបានយកទៅរដ្ឋ Galmudug នៅភាគកណ្តាលនៃប្រទេស Somalia។ នេះបើតាមលោក Leslie Edwards អ្នកជំនាញខាងលោះចំណាប់ខ្មាំងដែលក្រុមហ៊ុនរបស់លោកឈ្មោះ Compass Risk Management ជាអ្នកសម្របសម្រួលការចរចាឲ្យមានការដោះលែងពួកគេក្នុងរយៈកាលជាង ១៨ ខែ។

លោក Edwards ដែលបច្ចុប្បន្ននៅទីក្រុង Nairobi បានថ្លែងថា៖ «ពួកគេត្រូវបានឃុំខ្លួនជាច្រើនគីឡូម៉ែត្រពីទីក្រុង Galkayo នៅក្នុងស្ថានភាពមួយយ៉ាងអាក្រក់»។ «ពួកគេទាំងអស់គ្នាមានបញ្ហាសុខភាពរយៈពេលជាយូរមកហើយ»។

ខណៈគ្មាននរណាម្នាក់ក្នុងចំណោមពួកគេស្ថិតនៅក្នុងស្ថានភាពគំរាមដល់ជីវិតម្នាក់ក្នុងចំណោមពួកគេបានទទួលការព្យាបាលកាលពីយប់ថ្ងៃសៅរ៍ដោយសាររបួសត្រូវគ្រាប់កាំភ្លើងរយៈពេលជាច្រើនខែ។ «ជនជាតិកម្ពុជាម្នាក់បានទទួលរងរបួសគ្រាប់កាំភ្លើងហើយបានទទួលការព្យាបាលពីគ្រូពេទ្យនៅទីក្រុង Galkayo»។ «វាមិនមែនជារបួសគំរាមកំហែងដល់ជីវិតទេវាជារបួសរយៈពេលជាច្រើនខែមកហើយ។ គាត់គួរតែគ្មានបញ្ហា។ គាត់សំណាងគ្រាប់កាំភ្លើងបានត្រូវជើង និងធ្លាយចេញពីជើងរបស់គាត់»។

ទាំងលោក Edwards និងលោក Cole មិនអាចផ្តល់អត្ថាធិប្បាយបានថាតើប្រាក់លោះចំនួនប៉ុន្មានត្រូវបានបង់ដើម្បីឲ្យមានការដោះលែងអ្នកនេសាទទាំងនោះទេបើទោះបីអ្នកទាំងពីរបាននិយាយថាសមាជិកសហគមន៍នៅទីក្រុង Galkayo ដើរតួនាទីយ៉ាងខ្លាំងក្នុងការឲ្យមានការដោះលែងពួកគេ។

លោក Cole ថ្លែងថា៖ «នៅពេលពួកគេត្រូវបានចាប់ទៅ គេរំពឹងថាប្រាក់លោះនឹងមានចំនួនច្រើនប៉ុន្តែនៅពេលកប៉ាល់នោះបានលិចឱកាសទារប្រាក់លោះគឺមានតិចតួច។ វាទំនងជាសហគមន៍មូលដ្ឋានដែលបានចរចាជាមួយចោរសមុទ្រ»។

លោក Edwards បានរៀបរាប់ថាចលនារបស់មេដឹកនាំមូលដ្ឋាន និងសហគមន៍គឺ «សំខាន់នៅពីក្រោយការដោះលែងចំណាប់ខ្មាំងដោយសារវាជាស្នាមប្រឡាក់មួយនៅលើសហគមន៍របស់ពួកគេ»។

ចំណាប់ខ្មាំងទាំងនោះមិនបានធ្វើដំណើរទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី ភ្លាមៗនោះទេបន្ទាប់ពីបានដោះលែងដោយសារតែមានក្រុមប្រជែងដែលកំពុងប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលដែលមានការបាញ់កាំភ្លើងធំផងដែរកាលពីយប់ថ្ងៃសៅរ៍ដែលហេតុការណ៍នេះបានរារាំងយន្តហោះរបស់ UNODC ដែលមិនអាចទៅយកពួកគេបាន។ នេះបើយោងតាមលោក John steed អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា Oceans Beyond Piracy ។

លោក Edwards អ្នកគ្រប់គ្រងត្រីវិស័យហានិភ័យបាននិយាយថាចំណាប់ខ្មាំងនឹងបានទទួលការពិនិត្យសុខភាពនៅពេលដែលពួកគេមកដល់ទីក្រុងណៃរ៉ូប៊ីម៉ោង ៦.៣០ ល្ងាច (ម៉ោងក្នុងរាជធានីភ្នំពេញ ១០.៣០ យប់)។

លោកថ្លែងថា៖ «អ្នកណាដែលមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើដំណើរបានគឺគេអាចបន្តស្នាក់នៅទីនេះរហូតដល់ពួកគេអាចធ្វើដំណើរបាន»។

បើយោងតាមលោក Cole មន្ត្រីរបស់ UNODC បានឲ្យដឹងថាអ្នកដែលនៅសល់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយអាចត្រូវបានសម្របសម្រួលដោយស្ថានទូតកម្ពុជានៅជិតនោះសម្រាប់ជនជាតិកម្ពុជាទាំងបួននាក់។

កាលពីល្ងាចម្សិលមិញឯកអគ្គរដ្ឋទូតកម្ពុជាទាំងប្រចាំនៅប្រទេសគុយវ៉ែត និងនៅប្រទេសអេហ្ស៊ីបគឺមិនបានដឹងអំពីស្ថានភាពអ្នកនេសាទដែលបានដោះលែងនោះទេ។ ស្ថានកុងស៊ុលប្រចាំនៅតួកគីដែលជាបេសកកម្មការទូតជិតបំផុតរបស់កម្ពុជាកាលពីម្សិលមិញមិនអាចទាក់ទងបានទេហើយអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

ទោះជាយ៉ាងណាកាលពីម្សិលមិញលោក Cole បាននិយាយថាសាច់ញាតិរបស់អ្នកនេសាទទាំងនោះត្រូវបានទាក់ទងរួចហើយទោះបីជាលោកមិនអាចបញ្ជាក់ពីឈ្មោះរបស់ជនជាតិកម្ពុជាទាំងបួនរូបនោះក្តី។

លោកថ្លែងថា ជនជាតិកម្ពុជាបួនរូបនេះមិនមែនជាជនជាតិកម្ពុជាដំបូងគេដែលត្រូវបានចោរសមុទ្រសូម៉ាលីចាប់ខ្លួននោះទេអ្នកនេសាទចំនួន ១៥ នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីភាគខាងកើតរដ្ឋអាហ្វ្រិកក្នុងឆ្នាំ ២០១១។ ប៉ុន្តែបុរសចំនួន ២៦ រូបដែលបានជិះយន្តហោះចេញកាលពីល្ងាចម្សិលមិញគឺជាចំណាប់ខ្មាំងដែលនៅសល់ចុងក្រោយគេដែលត្រូវបានចាប់ខ្លួនដោយចោរសមុទ្រសូម៉ាលី។ ចំណាប់ខ្មាំងដែលត្រូវបានចោរសមុទ្រសូម៉ាលីចាប់ខ្លួនចំនួន ៧៥០ នាក់គឺមានជនជាតិកម្ពុជាតិចតួចប៉ុណ្ណោះ៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

ចែករំលែក

អំពីអ្នកនិព្ធ

nathim

nathim

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0035965
Visit Today : 125
Visit Yesterday : 205
This Month : 543
This Year : 35965
Total Visit : 35965
Hits Today : 800
Total Hits : 277776
Who's Online : 2
Your IP Address: 54.166.7.87