អ្នក​ជួញ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ថ្ងៃ​នេះ

2
Cambodia Website Design

7-drugភ្នំពេញៈ ការបង្ក្រាបគ្រឿងញៀនពីបុរសជនជាតិចិន ២ នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនត្រូវបានសមត្ថកិច្ចចាត់ទុកថាអាចជាការបង្ក្រាបដ៏ធំបំផុតមួយនៅក្នុងឆ្នាំនេះខណៈដែលប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀនរឹបអូសបានសារធាតុញៀនរហូតដល់ជាង ៤០ គីឡូក្រាមហើយជនសង្ស័យត្រូវបញ្ជូនទៅតុលាការថ្ងៃនេះ។

ការបង្ក្រាបនេះបានកើតឡើងនៅសង្កាត់បឹងកក់ ២ គឺមានរយៈពេលពីរថ្ងៃបន្ទាប់ពីចាប់ម្នាក់ដែលជាជនជាតិចិនដូចគ្នានៅខាងក្រៅក្លិបមួយក្នុងខណ្ឌ ៧ មករាហើយសមត្ថកិច្ចឲ្យជននេះមកចង្អុលប្រាប់ទីតាំងនៅក្នុងខណ្ឌទួលគោកដោយរឹបអូសបានថ្នាំគ្រាប់អេស្តាស៊ី,ដបតូចៗនៃប្រភេទថ្នាំកេតាមីន,ហេរ៉ូអ៊ីន, មេតំហ្វេតាមីន និងសារធាតុផ្សេងៗទៀតដែលសមត្ថកិច្ចជំនាញនៅមិនទាន់បានធ្វើតេស្តនៅឡើយ។

ប៉ុន្តែអនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃលោក សាន សុធី បានថ្លែងថាសារធាតុនេះជនសង្ស័យបានប្រើវាសម្រាប់លាយបញ្ចូលជាមួយនឹងថ្នាំញៀនផ្សេងទៀត។

Cambodia Website Design

លោកបានថ្លែងថា៖ «វានៅមិនទាន់ច្បាស់ទេថាសារធាតុចុងក្រោយនោះគឺជាសារធាតុអ្វី។ «ជនសង្ស័យបាននិយាយថាសារធាតុនេះត្រូវបានប្រើដើម្បីផលិត (ក) ដែលមានន័យថាកេតាមីន»។

លោកបានបន្ថែមថាប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ២ នាក់ដែលពួកគេបានប្រាប់ថាយកថ្នាំញៀននោះមកពីប្រទេសឡាវហើយជនសង្ស័យទាំងពីរនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

ទោះបីយ៉ាងណា លោកបានបដិសេធមិនបកស្រាយលម្អិតអំពីបុគ្គលទាំងពីរនោះទេ។

លោក សុធី បន្ថែមទៀតថា៖ «យើងបានតាមដានពីករណីនេះអស់រយៈពេល ៥ ខែមកហើយ។ នេះគឺជាករណីដ៏ធំបំផុតមួយដែលយើងមាននៅក្នុងឆ្នាំនេះ»។

លោក ង៉េង ឈុន អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាក្រុមមន្ត្រីប៉ូលិសបានចាប់ខ្លួនជនសង្ស័យទី ១ បានធ្វើនៅខាងក្រៅក្លិបរាត្រីមួយនៅក្នុងខណ្ឌ ៧ មករាដែលបន្ទាប់មកសមត្ថកិច្ចបានឱ្យជននោះនាំទៅកាន់ផ្ទះមួយនៅខណ្ឌទួលគោកដែលជាកន្លែងចាប់ខ្លួនលើកទី ២ តែម្ចាស់ផ្ទះបានគេចខ្លួន។

លោកថ្លែងថា៖ «យើងបានចាប់ខ្លួនមនុស្ស ២ នាក់ប៉ុន្តែយើងកំពុងបន្តការ [ស៊ើបអង្កេតរបស់យើង] ទៅតាមបណ្តាខេត្តផ្សេងៗទៀត។ ឥឡូវនេះយើងកំពុងតែស្វែងរកម្ចាស់ផ្ទះ»។

លោក មាស វីរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានថ្លែងថាលោកមិនអាចអត្ថាធិប្បាយលើលក្ខណៈពិតប្រាកដនៃសារធាតុញៀននេះបានទេដោយសារតែវាមិនទាន់ត្រូវបានធ្វើតេស្តមើលនៅឡើយ។ លោកគ្រាន់តែអាចបញ្ជាក់បានថាសារធាតុញៀនចំនួន ៤០ គីឡូក្រាមដែលត្រូវបានរកឃើញគឺអាចត្រូវបានគេប្រើសម្រាប់ផលិតថ្នាំញៀន។

លោក វិរិទ្ធិថ្លែងថាដបតូចៗនៃថ្នាំកេតាមីនដែលត្រូវបានរឹបអូសនោះមើលទៅដូចជាសម្រាប់ប្រើក្នុងផ្នែកវេជ្ជសាស្ត្រហើយវាត្រូវបានទិញពីផ្សារក្នុងស្រុក។

កាលពីសប្តាហ៍មុន NACD បានរាយការណ៍ពីការកើនឡើងចំនួន ៧០ ភាគរយនៃការចាប់គ្រឿងញៀនចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៥ ដល់ខែកញ្ញាឆ្នាំ ២០១៦ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការចាប់ទាំងនេះបានថ្នាំញៀនសរុបចំនួន ១១១ គីឡូក្រាមដែលបានមកពីការបង្ក្រាបច្រើនជាង ៣៤០០ ករណីបានបញ្ជូនទៅតុលាការក្នុងតំបន់៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author