ស្ត្រី​ជួល​ឃាតករ​សម្លាប់​ប្តី និង​ឃាតករ​ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី

3
Cambodia Website Design

9-accused_8kkភ្នំពេញៈ ជនប្រុសស្រី ២ នាក់ដែលម្នាក់ជាប្រពន្ធដើមជនរងគ្រោះ និងម្នាក់ទៀតជាជនស៊ីឈ្នួលសម្លាប់ជនរងគ្រោះជាអ្នករត់ឡានឈ្នួលដែលត្រូវបានសម្លាប់ហើយយកសពទៅបោះចោលក្នុងប្រឡាយទឹកកាលពីថ្ងៃទី ១៤ ខែតុលានៅភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យនោះត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនមកកាន់សាលាដំបូងរាជធានីកាលពីម្សិលមិញ។

លោកព្រះរាជអាជ្ញារង លី សុផាណា ដែលជាអ្នកនាំពាក្យសាលាដំបូងរាជធានីបានឲ្យដឹងកាលពីរសៀលម្សិលមិញថាជនសង្ស័យ ២ នាក់ដែលពាក់ព័ន្ធការរៀបចំគម្រោងសម្លាប់ជនរងគ្រោះនោះត្រូវកងរាជអាវុធហត្ថបញ្ជូនមកសាលាដំបូងនៅព្រឹកថ្ងៃទី ២៣ ខែតុលា។ លោកថ្លែងថា៖ «ពួកគេកំពុងត្រូវលោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី សាកសួរ»។

ជុំវិញរឿងឃាតកម្មនេះភ្នំពេញប៉ុស្តិ៍បានព្យាយាមទូរស័ព្ទសាកសួរព័ត៌មានបន្ថែមពីលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ផាន់ តារាវុធ អនុប្រធានមន្ទីរស្រាវជ្រាវបទល្មើសនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែពួកលោកថាមិនបានដឹងពីរឿងនេះនោះទេ។

Cambodia Website Design

ទោះយ៉ាងណាមន្រ្តីអាវុធហត្ថនៃមន្ទីរស្រាវជ្រាវបទល្មើសក្រុងម្នាក់បានឲ្យដឹងថាសាកសពជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុសអាយុ ៤៨ ឆ្នាំជាអ្នកបើករថយន្តឈ្នួលម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-4728 ពីខេត្តស្វាយរៀងទៅខេត្តកំពង់ចាម និងភ្នំពេញរស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀងមានប្រពន្ធឈ្មោះ សៅ សំអឿន អាយុ ៤៦ ឆ្នាំមានកូន ៤ នាក់។

ប៉ុន្តែជនរងគ្រោះមានប្រពន្ធចុងមួយទៀតឈ្មោះ ចាប សាម៉េត អាយុ ៣៣ ឆ្នាំជាកម្មកររោងចក្ររស់នៅភូមិចុងព្រែក ឃុំកំពង់ព្រែក ស្រុករមាសហែក ខេត្តស្វាយរៀងមានស្រុកកំណើតនៅភូមិតាហង់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

មន្រ្តីដែលបដិសេធប្រាប់ឈ្មោះរូបនេះបានឲ្យដឹងទៀតថារឿងហេតុនៃអំពើឃាតកម្មនេះដោយសារតែប្រពន្ធដើមខឹងប្តីមានប្រពន្ធចុងហើយជួលគេសម្លាប់ចោល។ ក្នុងដំណើររឿងនេះមុនថ្ងៃកើតហេតុនៅថ្ងៃទី ១២ ខែតុលាឆ្នាំ ២០១៦ ស្រ្តីប្រពន្ធដើមបានរៀបចំគម្រោងដោយជួលឈ្មោះ សូរ ផា ហៅ អួក អាយុ ៣០ ឆ្នាំដែលមានលំនៅក្បែរគ្នាជាមួយជនរងគ្រោះហើយបានប្រើល្បិចជួលរថយន្តជនរងគ្រោះជិះទៅខេត្តសៀមរាប។

ប្រភពបន្តទៀតថាលុះសម្រាកនៅខេត្តសៀមរាបបាន ១ យប់ស្អែកឡើងថ្ងៃទី ១៣ ខែតុលាក៏ត្រឡប់មកភ្នំពេញវិញ។ ពេលមកដល់ក្នុងទឹកដីខេត្តកំពង់ធំជនសង្ស័យឈ្មោះ សូរ ផា ដែលត្រូវបានស្រ្តីជាប្រពន្ធដើមឈ្មោះ សៅ សំអឿន ជួលសម្លាប់ប្តីក្នុងតម្លៃ ១០០០ ដុល្លារនោះបានធ្វើសកម្មភាពវាយជនរងគ្រោះបណ្តាលឲ្យស្លាប់រួចហើយដឹកសាកសពចូលមកទីក្រុងភ្នំពេញវិញ។

នៅវេលាម៉ោង ១០ និង ៣៥ នាទីព្រឹកថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០១៦ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកប្រឡាយស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់ពីស្រាវជ្រាវរកឃើញអត្តសញ្ញាណសាកសពហើយមកដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០១៦ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានស្រាវជ្រាវដឹងថាករណីនេះគឺប្រពន្ធដើមជាអ្នកផ្តើមគំនិតហើយក៏បន្តស្រាវជ្រាវរហូតដល់ចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author