នារីខារ៉ាអូខេ​រួមរ័ក​ជាមួយបុរស​អាវុធ​ហត្ថ​​ លុះព្រឹក​ឡើងត្រដ​ខ្យល់​ស្លាប់

1
Cambodia Website Design

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នារីខារ៉ាអូខេម្នាក់បានត្រដខ្យល់ និងគាំងបេះដូងស្លាប់ ក្រោយពីនាងរួមភេទជាមួយបុរសម្នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងសណ្ឋាគារ «មេគង្គ ហេង មហាផល» បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី២៥ តុលា ស្ថិតលើវិថីកែវចិន្តា ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយភ្លាមៗនោះ ក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែតដែរ តែនាងបានហួសពេលទៅហើយ ។

ប្រភពឱ្យដឹងថា នារីរងគ្រោះដែលស្លាប់ឈ្មោះទុំ គឹមហ៊ឺ អាយុ២៥ឆ្នាំ ជានារីខារ៉ាអូខេ៧២ ម្តុំដំបូកខ្ពស់ មានស្រុកកំណើតនៅភូមិព្រែកបុក ឃុំព្រែកស្ពឺ ស្រុកកោះធំ ខេត្តកណ្តាល ។ រីឯបុរសជាមន្ត្រីអាវុធហត្ថនោះ មិនត្រូវបានស្គាល់ឈ្មោះទេ ។

ប្រភពបន្តថា នារីរងគ្រោះនិងបុរសជាអាវុធហត្ថខាងលើត្រូវគេដឹងថា មានទំនាក់ទំនងស្នេហានឹងគ្នា ហើយមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងពិធីផឹកស៊ីជួបជុំមិត្តភក្តិខាងបុរសអាវុធហត្ថ នៅម្តុំបឹងត្របែក ។ បន្ទាប់ពីផឹកស៊ីរួច ពួកគេទាំង២នាក់ ធ្វើដំណើរមករួមរ័កគ្នានៅក្នុងសណ្ឋាគារខាងលើ ។

Cambodia Website Design

លុះនៅវេលាម៉ោង០៥ព្រឹកថ្ងៃកើតហេតុនេះ ក៏មានការភ្ញាក់ផ្អើលថា នារីរងគ្រោះបានត្រដខ្យល់រហូតគាំងបេះដូងស្លាប់តែម្តង ។ ទោះបីជាយ៉ាងណា ករណីនេះ សមត្ថកិច្ចកំពុងធ្វើការពិនិត្យ និងស្រាវជ្រាវបន្ត ហើយចំពោះសាកសពនារីរងគ្រោះ បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យរួច នឹងប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។e7287bc2-b39f-4887-93fa-dba0f6e44f9c

ប្រភព៖ កោះសន្តិភាព

Comments

comments

You might also like More from author