ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ក្រោយ​ជំងឺ​បេះដូង​ធ្វើ​ទុក្ខ​ខ្លាំង​ សាវិន ហ្វីលីព ឆ្លង​ការ​សង្គ្រោះ​បន្ទាន់

ក្រោយ​ជំងឺ​បេះដូង​ធ្វើ​ទុក្ខ​ខ្លាំង​ សាវិន ហ្វីលីព ឆ្លង​ការ​សង្គ្រោះ​បន្ទាន់
October 26
01:35 2016

ភ្នំពេញ: មួយប៉ព្រិចភ្នែកពីវិនាទីដែលពោរពេញដោយរូបភាពស្រស់ស្រាយ ទាក់ភ្នែកពីសកម្មភាពថតសម្តែងបទចម្រៀង និងភាពយន្ត លោក សាវិន ហ្វីលីព តារាសម្តែងវ័យជ្រេររូបសង្ហា ក៏លេចឡើងនូវដំណឹងអកុសល ជំងឺបេះដូងធ្វើទុក្ខលើកទីពីរ និងត្រូវបានក្រុមគ្រួសារបញ្ជួនទៅសង្គ្រោះបន្ទាប់នៅមន្ទីពេទ្យ កាល់ម៉ែត្រ ទាំងតក់ក្រហល់ជាថ្មី។

យ៉ាងណាមិញ ស្ថានភាពរបស់លោកបានប្រសើរឡើងវិញហើយ ដោយលោកបានបញ្ជាក់ថា៖ «ខ្ញុំបានចេញពីមន្ទីរពេទ្យកាល់ម៉ែត្រហើយ។ សូមអរគុណក្រុមគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់ និងលោកវេជ្ជបណ្ឌិត សុវណ្ណ កន្និថា ដែលជួយសង្គ្រោះជីវិតខ្ញុំលើកទីពីរនេះ»។

បញ្ជាក់ពីមូលហេតុដែលនាំឲ្យសុខភាពដុនដាបរហូតដល់ចូលបន្ទប់សង្គ្រោះបន្ទាន់នោះ លោក សាវិន ហ្វីលីព បានរៀបរាប់ថា៖ «លទ្ធផលចុងក្រោយលោកវេជ្ជបណ្ឌិតបញ្ជាក់ថា ខ្ញុំកើតជំងឺស្ត្រេសធ្ងន់ធ្ងរ គេងមិនលក់ ដោយធ្វើការច្រើនពេក ជាមូលហេតុធ្វើឲ្យឈាមឡើង ហើយប៉ះពាល់ដល់បេះដូង។ នេះជាមូលហេតុចម្បងបំផុតនៃស្ថានភាពសុខភាពខ្ញុំកាលពីម្សិលមិញ ហើយមិនប៉ះពាល់ដល់ការញ៉ាំហ្វើនៅហាង ទសវត្សរ៍ ៦០ ឡើយ។ សូមអរគុណលោក សុះ ម៉ាច និងក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករកម្ពុជា ដែលបានមកសួរសុខទុក្ខខ្ញុំបាទនៅព្រឹកនេះ»។

ព្រមនឹងដំណឹងដ៏អកុសលកើតលើតារាសម្តែងរូបសង្ហាល្បីការងារមនុស្សធម៌ លោក សាវិន ហ្វីលីព នោះ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនក៏រំលេចភាពភ្ញាក់ផ្អើលបន្ថែម ទៅនឹងតារាសម្តែង និងកំប្លែងអ្នកនាង ប៉េងប៉ោង ក៏ស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ កាលម៉ែត្រ ផងដែរ ដែលអ្នកទាំងពីរសម្តែងក្នុងភាពយន្តរឿង «ខូចចិត្តអាជីព» ពួកគាត់ទាំងពីរនាក់សម្តែងជាប្តីប្រពន្ធ ហើយក៏ធ្លាក់ខ្លួនឈឺមួយប៉ព្រិចភ្នែក និងចូលសង្គ្រោះបន្ទាន់ក្នុងពេទ្យតែមួយដូចគ្នា។

ក្នុងហ្វេសប៊ុកតារាភាពយន្តក៏ល្បី និងការងារមនុស្សធម៌ក្នុងនាទីជាប្រធានមូលនិធិកុមារសាវិន កម្ពុជា លោក សាវិន ហ្វីលីព ដែលបង្ហោះកាលពីល្ងាចថ្ងៃទី២៤ ខែតុលា បានបង្ហាញឲ្យដឹងថា៖ «ស្រាប់តែល្ងាចមិញនេះ តារាសម្តែងលោក សាវិន ហ្វីលីព ក៏បានបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ បន្ទាប់ពីជំងឺបេះដូងរបស់លោកបានធ្វើទុក្ខក្រោយពេល ញាំហ្វឹរនៅម្តុំកោះពេជ្ររួចមក ហើយមកទល់នឹងពេលនេះ គេមិនទាន់ដឹងពីអាក្ការៈរបស់លោក សាវិន ហ្វីលីព នៅឡើយទេ»។

តបនឹងក្តីបារម្ភពីអ្នកគាំទ្ររាប់ម៉ឺននាក់ ក៏ចូលមកបញ្ចេញមតិសួរនាំពីសុខទុក្ខក្នុងតាមបណ្តាញសង្គមនោះ នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ត្រូវបានកូនស្រីរបស់លោក សាវិន ហ្វីលីព បានប្រាប់យ៉ាងដូច្នេះថា៖ «ប៉ាខ្ញុំបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។ ពេលនេះកំពុងគេងនៅមន្ទីរពេទ្យកាល់ម៉ែត្រ អាគារ «ក » បន្ទប់លេខ ១១២»។ បន្ថែមពីការបញ្ជាក់ខ្លីថា៖ «ប៉ាបានដឹងខ្លួនវិញហើយ»។

កូនស្រីតារាសម្តែងរូបនេះ ដែលនាង មានឈ្មោះ វីរីយ៉ា ក៏សរសេរសារអរគុណលោកវេជ្ជបណ្ឌិត ជុំ ណាវុធ ដែលបានជួយចាត់ចែងហៅទ្បានសាមុយដឹកឪពុកនាងមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រកាលពីយប់ម្សិលមិញ ដោយនាងឲ្យដឹងបន្តថា៖ «គាត់កំពុងសម្ងំគេងហើយក្រុមគ្រូពេទ្យកំពុងបន្តតាមដានស្ថានភាពជំងឺរបស់គាត់ សូមជូនពរប៉ាឆាប់ជាដើម្បីបានជូនកូនៗទៅរៀនដូចរាល់ព្រឹកទៀត។ កូនស្រលាញ់ប៉ាជាងគេក្នុងលោក វីរីយ៉ា»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

ចែករំលែក

អំពីអ្នកនិព្ធ

nathim

nathim

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0035965
Visit Today : 125
Visit Yesterday : 205
This Month : 543
This Year : 35965
Total Visit : 35965
Hits Today : 823
Total Hits : 277799
Who's Online : 1
Your IP Address: 54.166.7.87