បុរស​វ័យ ៨៨ ឆ្នាំ​ក្លាយជា​និស្សិត​បរិញ្ញាបត្រ​នៅ​ចិន​ដែរមានវ័យចំនាស់ជាងគេ

ក្រុងប៉េកាំង: បុរសចំណាស់ពីរនាក់អាយុខ្ទង់ ៨០ ឆ្នាំប្លាយ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជៀងស៊ូ អូភេន ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការរាយការណ៍ពីថ្ងៃសុក្រនៃកាសែត Yangtse Evening Post។

លោក ហ្សាង ហ្គូហ៊ួន និងលោក ស៊ូ ហេសេង អាយុ ៨៨ ឆ្នាំ និង ៨៦ ឆ្នាំ បានឡើងទទួលសញ្ញាបត្រផ្នែកគ្រប់គ្រងឧស្សាហកម្មវប្បធម៌ពីសាកលវិទ្យាល័យជៀងស៊ូ អូភេន នៅថ្ងៃទី ២១ ខែតុលាកន្លងទៅនេះ។

ពួកគេបានក្លាយជានិស្សិតបញ្ចប់ការសិក្សាចាស់បំផុតនៅចិន។ សាកលវិទ្យាល័យនេះទទួលចុះឈ្មោះនិស្សិតចាស់ ១៩៦ នាក់តាំងពីខែមេសា ឆ្នាំ ២០១៤។ ពេលសិក្សា និស្សិតចំណាស់ក៏រៀនប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទទំនើប និងប្រព័ន្ធអប់រំអនឡាញ។

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ