ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

កាបអុបទិក​ក្រោម​សមុទ្ររបស់ក្រុមហ៊ុន Ezecomនឹង ​​ភ្ជាប់មក​កម្ពុជា ​ដំណើរការ​ឆ្នាំ​ក្រោយ

កាបអុបទិក​ក្រោម​សមុទ្ររបស់ក្រុមហ៊ុន Ezecomនឹង ​​ភ្ជាប់មក​កម្ពុជា ​ដំណើរការ​ឆ្នាំ​ក្រោយ
October 27
07:24 2016

ភ្នំពេញៈ ក្រុមហ៊ុន Ezecom បានប្រកាសកាលពីម្សិលមិញថាខ្សែកាបអុបទិកក្រោមសមុទ្រលើកដំបូងរបស់កម្ពុជាត្រូវបានរំពឹងថានឹងប្រតិបត្តិការនៅត្រីមាសទី ១ ឆ្នាំ ២០១៧ ខណៈការតភ្ជាប់ជិតបញ្ចប់សព្វគ្រប់ហើយ។

ខ្សែកាបក្រោមសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT) នឹងតភា្ជប់ប្រទេសទាំង ៣ ដោយផ្ទាល់ហើយការរៀបចំនៅពេលនេះកំពុងដំណើរការក្នុងការដាក់ខ្សែកាបក្រោមសមុទ្រ។ នៅពេលបញ្ចប់ខ្សែកាបនឹងតភ្ជាប់កម្ពុជាជាមួយច្រកចេញចូលអាស៊ី អាមេរិក (AAG) ប្រវែង ២០ ០០០ គ.ម ដែលអាចតភ្ជាប់ខ្សែកាបអុបទិកជាមួយអាមេរិកតាមរយៈប្រទេសម៉ាឡេស៊ី។ នេះបើតាមលោក Yves Schaeffer អគ្គនាយកក្រុមហ៊ុន Ezecom។

លោកថ្លែងថា៖ «យើងបានចុះហត្ថលេខាស្ដីពីភាពជាដៃគូជាមួយប្រទេសម៉ាឡេស៊ី និងថៃកាលពីខែឧសភាឆ្នាំ ២០១៥ ហើយការសាងសង់ខ្សែកាបនេះត្រូវបានដំណើរការចាប់តាំងពីពេលនោះ និងត្រូវបានរំពឹងថានឹងរួចរាល់នៅត្រីមាសទី ១ ឆ្នាំ ២០១៧»។

លោកបញ្ជាក់ថា៖ «ស្ថានីយដាក់ខ្សែកាបនៅក្នុងប្រទេសទាំង ៣ ត្រៀមរួចជាស្រេចដើម្បីទទួលខ្សែកាបនេះ»។

លោកបញ្ជាក់ថាខ្សែកាបក្រោមសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងត្រូវបានបញ្ចប់ក្នុងតម្លៃ ៧០ លានដុល្លារតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Telcotech របស់ក្រុមហ៊ុន Ezecom។

អគ្គនាយក Ezecom បានពន្យល់ថាល្បឿនអ៊ីនធឺណិតពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ចុងក្រោយនឹងពឹងលើបច្ចេកវិទ្យាដែលពួកគេប្រើប្រាស់។ លោកបន្ថែមថា៖ «និយាយពីល្បឿនគឺពិបាកបន្តិចសម្រាប់ពួកយើងដោយសារតែយើងកំពុងផ្ដល់សមត្ថភាពខ្សែកាប ICT យើងមិនមែនកំពុងផ្ដល់ល្បឿនដូចនោះទេដូច្នេះវានឹងពឹងលើហេដ្ឋារចនាសម្ព័ន្ធអ្នកដែលយើងនឹងលក់ទៅឲ្យ»។

ខ្សែកាប MTC នឹងតភ្ជាប់ទីក្រុងនៃខេត្ត Rayong របស់ប្រទេសថៃទីក្រុង Cherating នៅក្នុងប្រទេសម៉ាឡេស៊ី និងក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា។ ប្រតិបត្តិករបរទេសនឹងអាចផ្ដល់សេវាអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាមលោក Schaeffer។

លោក Prakash Velaydudhan ប្រធានបច្ចេកទេសនៅក្រុមហ៊ុន Ezecom បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថាសមត្ថភាពថ្មីដែលបានផ្ដល់ដោយខ្សែកាបនេះអាចលឿនជាងពី ២០ ដល់ ៣០ ដងធៀបនឹងអ្វីដែលមាននៅពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។

លោក ឃិន ម៉ារិទ្ធិ នាយកប្រចាំប្រទេសទទួលបន្ទុកទូរគមនាគមន៍របស់ក្រុមហ៊ុន NTT បានបញ្ជាក់ថាប្រសិនបើក្រុមហ៊ុន Ezecom បញ្ចប់ការតភ្ជាប់កម្ពុជានឹងខ្សែកាប MTC តាមកាលបរិច្ឆេទដែលបានប្រកាសនេះវានឹងជាកិច្ចខិតខំប្រឹងប្រែងលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ NTT ដែលជាក្រុមហ៊ុនផ្ដល់បច្ចេកវិទ្យាជប៉ុនកំពុងបន្តការងារបញ្ចប់ខ្សែកាបក្រោមសមុទ្រលើកទីពីរដែលតភ្ជាប់កម្ពុជាទៅខ្សែកាប Asia Submarine-Cable Express (ASE) ជាខ្សែកាបមានប្រវែង ៧ ៨០០ គីឡូម៉ែត្រតភ្ជាប់រវាងប្រទេសជប៉ុន និងហ្វីលីពីន។

បណ្ដាញខ្សែកាបអុបទិកកម្ពុជា (CFOCN) កំពុងអភិវឌ្ឍការតភ្ជាប់ខ្សែកាបអុបទិកលើកទី ៣ សម្រាប់កម្ពុជាតាមរយៈខ្សែកាប Asia-Africa-Europe-1 (AAE-1)។

លោក Steven Path ប្រធានសហព័ន្ធ ICT កម្ពុជាបានកត់សម្គាល់ថាអត្ថប្រយោជន៍នៃការបន្ថែមការតភ្ជាប់ខ្សែកាបអុបទិកសម្រាប់កម្ពុជាពាក់ព័ន្ធជាសំខាន់លើតម្លៃសមរម្យ និងសេវាអ៊ីនធឺណិតដែលមានគុណភាពកាន់តែប្រសើរ។

លោកលើកឡើងថា៖ «ឥទ្ធិពលនៃការតភ្ជាប់នេះគួរតែមានសារៈសំខាន់ដោយសារតែវាបង្កើតលទ្ធភាពទទួលបានកាន់តែច្រើន និងផ្លូវកាន់តែច្រើនចំពោះអ៊ីនធឺណិតដូច្នេះតម្លៃគួរតែធ្លាក់ចុះ»។ លោកបានបន្តថា៖ «យើងពឹងផ្អែកខ្លាំងលើប្រភពមួយ ឬពីរសម្រាប់អ៊ីនធឺណិតរបស់យើងប៉ុន្តែនៅពេលនេះខ្សែកាបនេះនឹងផ្ដល់ដល់ពួកយើងនូវផ្លូវមួយកាន់តែធំហើយតម្លៃកាន់តែល្អ»៕

02b8488download

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

ចែករំលែក

អំពីអ្នកនិព្ធ

nathim

nathim

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0035965
Visit Today : 125
Visit Yesterday : 205
This Month : 543
This Year : 35965
Total Visit : 35965
Hits Today : 779
Total Hits : 277755
Who's Online : 2
Your IP Address: 54.166.7.87