របៀបធ្វើ ត្រី​ចំហុយ​ទឹក​ស៊ី​អ៊ីវ ជា​មួយ​គល់​ខ្ទឹម

12
Cambodia Website Design

នៅថ្ងៃនេះយើងខ្ញុំមានមុខម្ហូបទៀតដែលមានឈ្មោះថា ត្រីចំហុយទឹកស៊ីអ៊ីវជាមួយគល់ខ្ទឹម មកបង្ហាញជូនដល់ស្រីៗមេផ្ទះគ្រប់រូប។ មុននឹងធ្វើម្ហូបមួយមុខនេះ ប្រិយមិត្តត្រូវរកគ្រឿងផ្សំ ឲ្យគ្រប់ទើបធ្វើឲ្យម្ហូបកាន់តែមានរស់ជាតិឈ្ងុយឆ្ងាញ់។

គ្រឿងផ្សំ៖
    Cambodia Website Design
  • ត្រីក្រហម ១ ក្បាល ប្រហែលជា ៤០០ ក្រាម
  • គល់ខ្ទឹម ១០ គល់កាត់ប្រវែង ៣ ថ្នាំងដៃពីគល់ខ្ទឹមយកកូនកាំបិតពុះ ២-៣ កាំបិតសងខាងខ្ទឹមប៉ុន្តែកុំឲ្យដាច់
  • ជីវ៉ាន់ស៊ុយ ហាន់តូចៗ
  • ខ្ញី ១ មើមតូចហាន់ជាចំណិតសរសៃតូចៗ
  • ទឹកស៊ីអ៊ីវ ៥ ស្លាបព្រាកាហ្វេ
  • ប្រេងល្ង ២ ស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ៖

  1. មុនដំបូងអ្នកត្រូវលាយគ្រឿងផ្សំចូលទៅក្នុងកូនចានមួយដែលមាន គ្រឿងផ្សំដូចជាទឹកស៊ីអ៊ីវ, ប្រេងល្ង, ស្ករស, ប៊ីចេង និងអំបិលរួចហើយកូរវាឲ្យរលាយសប់ចូលគ្នារក្សាទុកដោយឡែកសិន។
  2. យកត្រីរៀបដាក់ក្នុងចានបន្ទាប់មករៀបខ្ញី គល់ខ្ទឹមរាយពីលើត្រី រួចហើយក៍យកគ្រឿងផ្សំដែលបានលាយទុកនោះមកដាក់ពីលើដែរ។
  3. យកត្រីដែលបានលាយគ្រឿងផ្សំរួចរាល់ហើយដាក់ក្នុងឆ្នាំងដើម្បី ចំហុយប្រហែលជា១០-១៥ នាទីពេលដែលឆ្អិនហើយទើបអ្នកដាក់ជីវ៉ាន់ស៊ុយពីលើ ត្រីដែលបានចំហុយឆ្អិននោះជាការរួចរាល់៕

ប្រភព៖ http://www.khmercookingrecipes.com/2014/11/blog-post_55.html

Comments

comments

You might also like More from author