សិល្បករ​ភេទ​ទី​3​អង់គ្លេស​ម្នាក់​ដែលកែ​សម្រស់​ជាង​300​លើក​បាន​ស្លាប់​ហើយ

កាលពីខែកញ្ញា លោកPete Burns សិល្បករខ្ទើយជនជាតិអង់គ្លេសរបស់ក្រុមចម្រៀង«Dead Or Alive» បានប្រកាសថា ខ្លួនឆ្លងកាត់ការកែសម្រស់ដោយវះកាត់ជាង៣០០លើក។ ទោះបីជាការវះកាត់មានកំហុសឆ្គងជាច្រើនលើកក៏ដោយគេមិនរាងចាលទេ ។ បច្ចុប្បន្នគេបានស្លាប់បាត់បង់ជីវិតដោយជំងឺបេះដូងក្នុងអាយុ៥៧ឆ្នាំ ។

សេចក្ដីថ្លែងការណ៍តាមគេហទំព័រពីតំណាងផ្ទាល់បញ្ជាក់ថា «ជារឿងដ៏សោកសៅមួយយើងសូមប្រកាសថា Pete Burns នៅក្នុងក្រុមDead Or Alive បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៤ តុលា ដោយជំងឺបេះដូង» ។

Pete Burns គឺជាអ្នកបង្កើតក្រុម«Dead Or Alive» តាំងពីឆ្នាំ១៩៨០ និងមួយរយៈពេលចុងក្រោយនេះ លោកមានកេរ្ដិ៍ឈ្មោះល្បីរន្ទឺតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីសម្ដែង។ រូបគេបានប្រកាសជាញឹកញាប់ថា ធ្លាប់កែសម្រស់ដោយវះកាត់ជាង៣០០លើក និងមានកំហុសឆ្គងពីការកែសម្រស់ជាច្រើនលើក ប៉ុន្ដែមិនរាងចាលទេ ។ ទោះជាមានបញ្ហាសុខភាព និងរូបសម្រស់ផ្នែកខាងក្រៅបានផ្លាស់ប្ដូរស្ទើរតែអ្នកដទៃចាំលែងបានក៏ពិតមែន ប៉ុន្ដែPete Burns បញ្ជាក់ថា រូបគេមានក្ដីរីករាយលើទម្រង់មុខរបស់ខ្លួន។

ការស្លាប់របស់Pete Burns នៅមុនពេលក្រុម«Dead Or Alive» បញ្ចេញអាល់បុមបទចម្រៀងSophisticated Boom Box MMXVI នៅថ្ងៃទី២៨ តុលា ។

ចំណែកលោកបូយ ចច សិល្បករដ៏ល្បីបានសរសេរអត្ថបទមួយតាមហ្វេសប៊ុក ថា «Pete Burns ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏ចម្លែករបស់ពួកយើង ហើយគេមានសារសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ» ៕

ប្រភព៖ កោះសន្ដិភាព

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ