កម្ពុជា​បន្ត​ចំណាត់​ថ្នាក់​ទាង ខាង​ការ​សម្រួល​ពាណិជ្ជកម្ម

6
Cambodia Website Design

ភ្នំពេញៈ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៣១ ក្នុងចំណោមប្រទេស ១៩០ នៅក្នុងរបាយការណ៍ «ការធ្វើពាណិជ្ជកម្មឆ្នាំ ២០១៧» ចុងក្រោយរបស់ធនាគារពិភពលោកដែលផ្ដល់ចំណាត់ថ្នាក់ទាបជាងឆ្នាំទៅ និងបង្ហាញសញ្ញាថាប្រទេសនេះកំពុងជម្នះក្នុងការរក្សាល្បឿនកែទម្រង់នៃការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែច្រើននៅក្នុងតំបន់។

ប្រទេសនូវែលសេឡង់ និងសិង្ហបុរីបានទទួលពិន្ទុលើគេនៃរបាយការណ៍ចំណាត់ថ្នាក់ពិភពលោកដែលបានចេញផ្សាយកាលពីម្សិលមិញដែលវាស់វែងពីបរិយាកាសបទប្បញ្ញត្តិពាណិជ្ជកម្មទូទាំងពិភពលោក។

ប្រទេសម៉ាឡេស៊ី និងថៃបានជាប់ចំណាត់ថ្នាក់លេខ ២៣ និងលេខ ៤៦ ខណៈប្រទេសឡាវជាប់ចំណាត់ថ្នាក់ទាបជាងកម្ពុជាបន្តិចគឺ ១៣៩ និងប្រទេសមីយ៉ាន់ម៉ាបានទទួលចំណាត់ថ្នាក់ចុងក្រោយនៅក្នុងតំបន់គឺលេខ ១៧០។

Cambodia Website Design

ទិន្នន័យបង្ហាញថាការចាប់ផ្ដើមអាជីវកម្មក៏នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជាដែលជាប់ចំណាត់ថ្នាក់ទី ១៨០ ដែលអាក្រក់បំផុតនៅក្នុងតំបន់នេះដោយសារតែរយៈពេលការចាប់ផ្ដើមនីតិវិធីមានចំនួន ៩៩ ថ្ងៃជាមធ្យមដែលកើនឡើងពី ៨៧ ថ្ងៃជាមធ្យមបានតម្រូវកាលពីឆ្នាំមុន។ ប្រទេសទទួលបានពិន្ទុលើគេរបស់តំបន់នេះគឺ សិង្ហបុរី ដែលត្រូវការរយៈពេលពីរថ្ងៃកន្លះសម្រាប់ដំណើរការដូចគ្នា។

របាយការណ៍បង្ហាញថា៖ «ប្រទេសកម្ពុជាបានធ្វើឲ្យការចាប់ផ្ដើមអាជីវកម្មកាន់តែពិបាកតាមរយៈការបង្កើនពេលវេលាចុះបញ្ជី និងតាមរយៈការតម្រូវឲ្យក្រុមហ៊ុនត្រូវដាក់ភ័ស្ដុតាងនៃការតម្កល់ទុនបន្ទាប់ពីការចុះបញ្ជី»។

ប៉ុន្តែអ្នកសរសេររបាយការណ៍បានកត់សម្គាល់កាលពីម្សិលមិញថាការចូលរួមប្រព័ន្ធចុះបញ្ជីតាមអនឡាញថ្មីដែលបានអនុវត្តដោយក្រសួងពាណិជ្ជកម្ម (MOC) កាលពីឆ្នាំមុនបានបណ្ដាលឲ្យមានការពន្យារពេលជាបណ្ដោះអាសន្នសម្រាប់ក្រុមហ៊ុននៅក្នុងប្រទេសនេះ។

កម្ពុជាបានទទួលពិន្ទុល្អបំផុតចំពោះសេវាទទួលបានឥណទានដែលជាប់ចំណាត់ថ្នាក់ទី ៧ ទូទាំងពិភពលោក និងទទួលបានពិន្ទុលើគេនៅក្នុងតំបន់។

លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដាដែលជាគ្រឹះសា្ថនហិរញ្ញវត្ថុឈានមុខគេរបស់កម្ពុជាបានបញ្ជាក់ថាលទ្ធភាពទទួលបានឥណទានដោយងាយស្រួលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចដែលកត់សម្គាល់ថាទោះបីជាទំហំទីផ្សាររបស់ប្រទេសនេះតូចក៏ដោយ ក៏ពលរដ្ឋមានលទ្ធភាពក្នុងការជ្រើសរើសសេវាហិរញ្ញវត្ថុកាន់តែច្រើន។

លោកថ្លែងថា៖ «លទ្ធភាពទទួលបានឥណទានងាយស្រួលអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងការពង្រីក និងបង្កើនប្រាក់ចំណូលរបស់ពួកគេពេលពួកគេចាប់ផ្ដើមអាជីវកម្មហើយវាជាកត្តាដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច»។

លោកបន្តថា៖ «ឥណទាននៅក្នុងប្រទេសកម្ពុជាមានភាពងាយស្រួលក្នុងការទទួលបានដោយសារតែហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុកាន់តែធំនៅក្នុងប្រទេសនេះ»។

លោកលើកឡើងថា ចំនួនធនាគារពាណិជ្ជ និងធនាគារឯកទេសកាន់តែច្រើនជាមួយនឹងគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុចុះបញ្ជី ៦០ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

លោក Hiroshi Suzuki អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មសម្រាប់កម្ពុជា (BRIC) បានកត់សម្គាល់ពីការងារសំខាន់ៗដែលបានអនុវត្តដោយការិយាល័យឥណទានដើម្បីកែលម្អគុណភាព និងសុវត្ថិភាពនៃលទ្ធភាពទទួលបានឥណទាន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author